កែវ រំចង់ ឈ្នះ ១សែនបាត នៅទីក្រុងបាំងកក (មានវីដែអូ)

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា កែវ រំចង់ បានយកឈ្នះជើងខ្លាំងថៃ  Iquezang ដោយពិន្ទុក្នុងព្រឹត្តិការណ៍ Thai Fight នៅទីក្រុងបាងកក ប្រទេសថៃ នារាត្រីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៥ ហើយជ័យជម្នះនេះ ជាកាដូឆ្នាំថ្មីសម្រាប់ ឆ្នាំសាកល២០១៦ និងជាកីឡាករកម្ពុជាទី១ ដែលឈ្នះកីឡាករថៃ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ការប្រកួតទាំង៣ទឹកនេះ អ្នកប្រដាល់ថៃព្យាយាមថយក្រោយ និងទាត់លើដងខ្លួន កែវ រំចង់ រហូត ប៉ុន្តែមិនបានធ្វើឲ្ យទឹកចិត្តកីឡាករ កម្ពុជា ម្នាក់នេះខ្លបខ្លាច បន្តិចសោះឡើយ។ ការប្រកួតនៅទឹកទី១ កីឡាករទាំងពីរបានព្យាយាម ទាត់គ្នាទៅវិញទៅមកយ៉ាងខ្លាំងទាំងផ្នែកលើ និងខាងក្រោម។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ កីឡាករ ថៃ Iquezang បានធាក់លើដងខ្លួន កែវ រំចង់ នៅពេលលោកអាជ្ញាកណ្តាល បញ្ជាឲ្យឈប់ (ចាប់ញែក) តែ កែវ រំចង់  ក៏បានទាត់សងវិញដែរ ទាំងអាជ្ញាកណ្តាល មិនទាន់ឲ្យប្រកួត។ ចូលទឹកទី២ កែវ រំចង់ នៅតែព្យាយាមដើរសម្រុកចូល វាយយ៉ាងក្លាហាន និងវាយកណ្តាប់ដៃ ព្រមទាំងទាត់ជើងក្រោមជាញឹកញាប់។

នៅទឹកទី៣ កែវ រំចង់ បានវាយកណ្តាប់ដៃចំគោលដៅ និងវាយកែងឲ្យកីឡាករថៃម្នាក់នេះបែកឈាម។ ទីបំផុត កែវ រំចង់ សងសឹកបានសម្រេចហើយ មុនឆ្លងចូលឆ្នាំថ្មី៕

សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

កែវ រំចង់ ឈ្នះ ១សែនបាត នៅទីក្រុងបាំងកក (មានវីដែអូ)