ស៊ីន យូប៊ីន ក្តៅស្លឹក ត្រចៀកពេលគេ ហៅថាជាស្រីសាវ៉ា

ភ្នំពេញៈ ស្រីសាច់សរកូនកាត់ចិន ដែលជាម្ចាស់ជ័យលាភី លេខ១ ជំនាន់ទី១២ ក្នុងកម្មវិធី Freshie Girl & Boy កញ្ញា ស៊ីន យូប៊ីន បានបង្ហាញ អារម្មណ៍ខឹងសម្បារ ទៅលើព័ត៌មានមួយ ដែលបានចុះផ្សាយថា នាងមានស្នេហា២-៣ ក្នុងពេលតែមួយ ដកខ្លួនចេញពី មាណពកំសត់ ទៅស្រវ៉ា អ្នកមានទ្រព្យឆ្លងទ្វីប ប្រៀបដូចជាស្រីសាវ៉ា ចិត្តរេដូចស្រល់នោះ ត្រូវបាននាងចាត់ទុកថា ប្រមាថមើលងាយ កិត្តិយសរបស់នាង ក្នុងនាមជា នារីខ្មែរមួយរូប។

តាមរយៈសារវែងអន្លាយ ដែលតារាសម្តែង និងជាពិធីការិនីវ័យ២០ឆ្នាំ កញ្ញា ស៊ីន យូប៊ីន បង្ហោះនៅលើ Facebook បានសរសេរ ដោយបញ្ចេញអារម្មណ៍ ក្រេវក្រោធថា «នាងខ្ញុំ Shin yubin សូមចេញមុខបកស្រាយ ចំពោះព័ត៌មានមិនពិតមួយ ដែលថ្មីៗនេះមាន website មួយចុះផ្សាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ ថា «ស៊ីន យូប៊ីន ចោលស្នេហ៍និស្សិត ស្រវ៉ាអ្នកជំនួញឆ្លងទី្វប» ខ្ញុំសូមបញ្ជាក់ឲ្យមហាជនពិសេស fan club របស់នាងខ្ញុំឲ្យបានជ្រាបថា នាងខ្ញុំមិនបានមានស្នេហា ជាមួយនិស្សិម្នាក់រយៈមួយឆ្នាំនោះទេ រឹតតែមិនមានអ្នកជំនួញឆ្លងទ្វីប ឯណា មកផ្គាប់ផ្គន់ផ្តល់ជំនួយដែរ...»។

តារាស្រីរូបនេះបានចោទប្រកាន់ ទៅលើការលើកឡើងខាងលើថា ជារឿងប្រឌិត និងធ្វើការវាយប្រហារ ទៅលើអ្នកសារព័ត៌មានថា « រាល់ពាក្យពេជន៍ គឺជារឿងប្រឌិត ដើម្បីផលប្រយោជន៍របស់ខ្លួន ហើយបានធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ខ្លាំងមែនទែន ដែលក្នុងនាមខ្ញុំជានារីខ្មែរ និងជាសិល្បៈខ្មែរមួយរូប ខ្ញុំពិតជាមិនអាចទទួលយក ការប្រមាថបែបនេះបានឡើយ។ ក្នុងនាមជា អ្នកសារព័តមាន លោកប្រើប្រយោគថា ដឹងពីប្រភពមិនច្បាស់លាស់ ឬប្រភពជិតដិត.... ចង់និយាយថាពាក្យនេះគ្រាន់ តែជាលេសរបស់អស់លោក ដើម្បីបង្កាច់បង្ខូចគេ តែប៉ុន្នោះហើយអស់ លោកថាមិន អាចទាក់ទងនាងខ្ញុំ ដើម្បីបំភ្លឺបាន ប៉ុន្តែជាក់ស្តែងគឺទូរស័ព្ទ ខ្ញុំបើកជានិច្ចហើយ មិនឃើញអស់លោក call មកទេ ហើយការចុះផ្សាយក៏អស់លោក មិនបានសម្ភាសន៍នាងខ្ញុំនោះដែរ បើអស់លោកមិនបានជួយ ឲ្យសិល្បៈខ្មែររីកចម្រើនទេ គួរកុំធ្វើអោយអ្នកសិល្បៈខ្មែរ អាប់អោនដោយសារតែអស់លោក...»៕

ស៊ីន យូប៊ីន ក្តៅស្លឹក ត្រចៀកពេលគេ ហៅថាជាស្រីសាវ៉ា

ស៊ីន យូប៊ីន ក្តៅស្លឹក ត្រចៀកពេលគេ ហៅថាជាស្រីសាវ៉ា

ស៊ីន យូប៊ីន ក្តៅស្លឹក ត្រចៀកពេលគេ ហៅថាជាស្រីសាវ៉ា