Taylor Swift ចេញ MV ថ្មី​ក្ដៅៗ ស្វាគមន៍​ឆ្នាំ​២០១៦

Taylor Swift ចេញ MV ថ្មី​ក្ដៅៗ ស្វាគមន៍​ឆ្នាំ​២០១៦

ប៉ុន្មាន​នាទី​​មុន​ដាច់​ឆ្នាំ​២០១៥ ឈាន​ចូល ២០១៦ តារា​ចម្រៀង​អាមេរិក Taylor Swift បាន​ចេញ​វីដេអូ​ចម្រៀង​ថ្មី​មួយ​បទ មាន​ចំណងជើង​ថា “Out of the Woods”។ ក្នុង​​បទ​ចម្រៀង​ថ្មី​នេះ Taylor បាន​ស្លៀក​រ៉ូប​ពណ៌​ផ្ទៃ​មេឃ​ រត់​កាត់​ព្រៃ ឈរ​លើ​កំពូល​ភ្នំ​ទឹក​កក ដើរ​កាត់​សមុទ្រ​ខ្សាច់ កាត់​ភក់ កាត់​មហា​សមុទ្រ​ទៀត​ផង។ វីដេអូ​ចម្រៀង​នេះ​បាន​បញ្ចប់​ដោយ​ពាក្យ៖ “She Lost Him. But She Found Herself And Somehow That Was Everything” (នាង​បាត់​បង់​គាត់ តែ​នាង​បាន​រក​ឃើញ​​ខ្លួន​ឯង​មក​វិញ ហើយ​នោះ​គឺ​ជា​អ្វី​គ្រប់យ៉ាង​សម្រាប់​នាង)។

 

Taylor Swift ចេញ MV ថ្មី​ក្ដៅៗ ស្វាគមន៍​ឆ្នាំ​២០១៦

 

ទស្សនា​ទាំង​អស់​គ្នា​ដូច​តទៅ៖

 

ចុចអាន៖Taylor Swift ជាប់​ឈ្មោះ​ជា​​តារា​ចិត្ត​សប្បុរសធម៌​ជាង​គេ ​៤​ឆ្នាំ​ជាប់​គ្នា

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ popsugar