ជិះម៉ូតូប៉ះអ្នក ជិះកង់ដួលរងរបួសស្រាល រថយន្តគេចមិនផុតកិន ជើងអ្នកជិះម៉ូតូបាក់ម្ខាង

ខេត្តកណ្តាល៖បុរសម្នាក់រងរបួសស្រាលនិង យុវជនម្នាក់ រងរបួសបាក់ជើង ម្ខាងដោយសារ ជិះម៉ូតូប៉ះកង់ ដួលបណ្តាល ឲ្យអ្នកជិះកង់រងរបួសស្រាល ប៉ុន្តែខណៈដួលនោះត្រូវរថយន្តមួយគ្រឿងបើកមកគេច មិនផុតកិនជើង អ្នកបើកបរម៉ូតូបាក់ម្ខាង ហេតុការនេះកើងឡើងកាលពីម៉ោង១៩និង០០នាទីយប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅខាងមុខខារ៉ាអូខេប៊ីហ្គោលផ្លូវលេខ115 ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យុវជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ រឿន ភានិត អាយុ18ឆ្នាំ រស់នៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9269និងបុរសអ្នកជិះកង់ឈ្មោះ ស្រ៊ីវ សំណាង អាយុ54ឆ្នាំ រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា ។ អ្នកបើកបររថយន្តឈ្មោះ ជា ផល្លា ភេទប្រុស អាយុ31ឆ្នាំរស់នៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយក ស្រុកពាមរ ខេត្តព្រៃវែងបើកបររថយន្តមួយគ្រឿងម៉ាកVolVO ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3C-8252 ។
នគរបាលឲ្យដឹងថា មុនពេលកើតហតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងពីកើត ទៅលិចលុះដល់ចំណុចកើតហេតុ បានវគ្គជាមួយអ្នកជិះ កង់ឆ្លងផ្លូវពីជើង ទៅត្បូងបណ្តាល ឲ្យដួលអ្នកជិះ កង់រងរបួសស្រាលស្រប ពេលនោះក៏មានរថយន្តមួយ គ្រឿងបើកមកគេច មិនផុតជ្រុលទៅកិនជើងអ្នកជិះម៉ូតូបណ្តាលឲ្យបាក់ម្ខាង ភ្លាមៗនោះជនរងគ្រោះ ទាំងពីរ ត្រូវបានគេដឹកបញ្ជូនទៅរថយន្តសង្គ្រោះ របស់ស្នងការខេត្តកណ្តាល ទៅកាន់គ្លីនិកកែវសាន្ តម្នាក់និងម្នាក់ទៀត ទៅសង្គ្រោះ នៅមន្ទីរពេទ្យចាក់អង្រែ ។ ចំណែកឯវត្ថុតាង ត្រូវបាន យកទៅរក្សាទុកនៅអធិការ ដ្ឋានដើម្បីរង់ចាំដោះស្រា យគ្នាជាក្រោយ អ្នកបើកបររថយន្តត្រូវក្រុមគ្រួសារ មកធានា ត្រឡប់ទៅ ផ្ទះដោយរង់ចាំដោះស្រាយគ្នាជាក្រោយ៕

 

ជិះម៉ូតូប៉ះអ្នក ជិះកង់ដួលរងរបួសស្រាល រថយន្តគេចមិនផុតកិន ជើងអ្នកជិះម៉ូតូបាក់ម្ខាង

 

ជិះម៉ូតូប៉ះអ្នក ជិះកង់ដួលរងរបួសស្រាល រថយន្តគេចមិនផុតកិន ជើងអ្នកជិះម៉ូតូបាក់ម្ខាង

 

ជិះម៉ូតូប៉ះអ្នក ជិះកង់ដួលរងរបួសស្រាល រថយន្តគេចមិនផុតកិន ជើងអ្នកជិះម៉ូតូបាក់ម្ខាង