Netflix បង្ហាញ​​​ប្រសិទ្ធភាព​​ កម្មវិធី​​ដំណោះ​ស្រាយ​ជួយ​​​ធ្វើ​ឲ្យ​​ក្មេង​ៗ​ឆាប់​ចូល​គេង មុន​យប់​ឆ្លង​ឆ្នាំ​​សកល ២០១៦


Netflix បង្ហាញ​​​ប្រសិទ្ធភាព​​ កម្មវិធី​​ដំណោះ​ស្រាយ​ជួយ​​​ធ្វើ​ឲ្យ​​ក្មេង​ៗ​ឆាប់​ចូល​គេង មុន​យប់​ឆ្លង​ឆ្នាំ​​សកល ២០១៦

Netflix ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវា​ផ្សព្វផ្សាយ​ អ៊ីនធឺណិត ថ្មី​​ៗ​នេះ​បាន​បង្ហាញ​ពី​​ប្រសិទ្ធភាព​នៃ​​កម្មវិធី​ផ្សាយ ដែល​ជួយ​អ្នក​ដែល​មាន​កូន​​ក្មេង​តូច​ៗ អាច​ជួយ​ពួក​គេ​ឲ្យ​ឆាប់​ចូល​គេង​ ​មុន​ម៉ោង​​ ១២ អាធ្រាត្រ​​ឆ្លង​ឆ្នាំ​​។

 

Netflix បង្ហាញ​​​ប្រសិទ្ធភាព​​ កម្មវិធី​​ដំណោះ​ស្រាយ​ជួយ​​​ធ្វើ​ឲ្យ​​ក្មេង​ៗ​ឆាប់​ចូល​គេង មុន​យប់​ឆ្លង​ឆ្នាំ​​សកល ២០១៦
 

​​តាម​ប្រភពពី Netflix​ ឪពុក​ម្ដាយ​ជន​ជាតិ​អាមេរិក​ ៣៤​ភាគ​រយ បាន​ឲ្យ​ដឹងថា​ពួក​គេ​បាន​ធ្វើ​​ជា​ពិធី​ជប់លៀង​​ដល់​ម៉ោង​ឆ្លង​ឆ្នាំ​ក្លែង​ក្លាយ​មួយ​ដើម្បី​ឲ្យ​ក្មេង​ៗ​ យល់​ច្រឡំ​និង​ឆាប់​ចូល​គេង​កុំ​ឲ្យ​ឈឺ។ វិធី​បែប​នេះ​គឺ​​មាន​ប្រសិទ្ធភាព​ខ្លះ ជា​មួយ​គ្នា​នេះ Netflix ក៏​បង្ហាញ​កម្មវិធី​ផ្សាយ​​លើ​អ៊ីនធឺណិត​​ដែល​​ជា​ដំណោះ​ស្រាយ​បន្ថែម។

 

Netflix បង្ហាញ​​​ប្រសិទ្ធភាព​​ កម្មវិធី​​ដំណោះ​ស្រាយ​ជួយ​​​ធ្វើ​ឲ្យ​​ក្មេង​ៗ​ឆាប់​ចូល​គេង មុន​យប់​ឆ្លង​ឆ្នាំ​​សកល ២០១៦
 

Netflix បាន​បង្ហាញ​ពី​​កម្មវិធី​ផ្សាយ​លើ​អ៊ីនធឺណិត​ របស់​​ពួក​គេ ដោយ​ផ្សាយ​​តួ​អង្គ​តុក្កតា​ជីវចល​ ដែល​ក្មេង​ៗ​ចូល​ចិត្ត ប្រាប់​​ទៅ​​​ពួក​គេ​​ថា​​គឺ​ដល់​​ម៉ោង Count Down ឆ្លង​ឆ្នាំ​ថ្មី ហើយ​កម្មវិធី​នោះ​បាន​ទទួល​ជោគជ័យ​តាម​រយៈ​​ការ​​បើក​មើល​ការ​ផ្សាយ​។ ​ឪពុក​ម្ដាយ​ដែល​មាន​កូន​តូច​ៗ មក​ពី​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស កាណាដា និង​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា​ ក្មេង​ៗ​តាម​រយៈ​ការ​មើល​កម្មវិធី​ផ្សាយ​របស់ Netflix ពួក​គេ​ឆាប់​ចូល​គេង​ត្រឹម​ម៉ោង ៩ យប់ ដោយ​​ពួក​គេ​គិត​ថា​ជា​ម៉ោង​ពាក់​កណ្ដាល​អាធ្រាត្រ​ឆ្លង​ឆ្នាំ​ថ្មី៕

ចុចអាន៖ រូបភាព​មួយ​សន្លឹក​នេះ​បង្ហាញ​ថា ​ចក្រវាល​មាន​សភាព​ដូច​ម្ដេច​

 

​​​​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail