ប្រពន្ធដើម និង​ប្រពន្ធចុង កាប់​គ្នា ម្នាក់​ដាច់​ត្រចៀក ម្នាក់​ដាច់​ម្រាមដៃ​

ឧ​ត្ត​រ​មានជ័យ: មាន​ករណី​ហិង្សា​មួយ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​ប្រពន្ធដើម និង​ប្រពន្ធចុង​កាប់​គ្នា បណ្ដាល​ឲ្យ​ភាគី​ទាំងសងខាង ម្នាក់​ដាច់​ត្រចៀក និង​ម្នាក់ទៀត ដាច់​ម្រាមដៃ​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ប្រពន្ធដើម​ឈ្មោះ មូល ងិ អាយុ​៤២​ឆ្នាំ បាន​ដាច់​ម្រាមដៃ ខាងឆ្វេង ចំនួន​៣​ម្រាម​។ រីឯ​ប្រពន្ធចុង​ឈ្មោះ សេង សា អាយុ​៣៩​ឆ្នាំ បាន​ដាច់​ត្រចៀក​ខាងឆ្វេង​។ បច្ចុប្បន្ន ជនបង្ក​ហេតុ​ទាំងពីរ ត្រូវបាន​ប្ដី និង​អ្នកជិតខាង បញ្ជូនទៅ​មណ្ឌល​សុខភាព តា​មាន់ និង​ឈូក​។ ករណីនេះ សមត្ថកិច្ច​ប៉ូលិស នឹង​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់ នៅពេល​ក្រោយ​៕V​