ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​ក្មេងស្រី អាយុ​១០​ឆ្នាំ

ពោធិសាត់: កម្លាំង​នគរបាល ស្រុក​បាកាន ចាប់ខ្លួន​បុរស​ម្នាក់ ក្រោយពី​ទទួល​ពាក្យបណ្ដឹង ពី​ឪពុក​កុមារី​រងគ្រោះ ប្តឹង​ចោទថា បុរស​រូបនេះ លួងលោម​រំលោភ​កូនស្រី របស់គាត់ ដែល​ទើប​ត្រឹម អាយុ ១០​ឆ្នាំ​ប៉ុណ្ណោះ ចាប់រំលោភ នៅក្នុង​ចំការចេក ក្បែរ​ផ្ទះ បានសម្រេច​រហូតដល់​ទៅ ៣ លើក ។​

​ហេតុការណ៍​ខាងលើ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៩​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​សំរោង​ពក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

​លោក​វរសេនីយ៍ នាង វុ​ធ អធិការនគរបាល ស្រុក​បាកាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ ត្រូវ​ចាប់ខ្លួន​ឈ្មោះ រស់ រ៉េ​ន អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ពក ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។  រីឯ​ក្មេងស្រី​រងគ្រោះ ឈ្មោះ ស​.​ស​.​ន អាយុ​១០ ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​ជនសង្ស័យ ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។​

​លោក​អធិការ បាន​បន្តថា ការចាប់ខ្លួន​បុរស​ខាងលើនេះ ធ្វើឡើង ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ពី ឈ្មោះ ស៊ន សឿន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា ត្រូវ​ឪពុក​កុមារី​រងគ្រោះ​។ ក្នុង​ពាក្យបណ្ដឹង បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ៨ ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក​ថ្មីៗ​នេះ ជនសង្ស័យ​នេះ បាន​ប្រព្រឹត្ត​ផ្តេសផ្តាស់ (​រំលោភ​) មកលើ​រូបរាងកាយ កូនស្រី​គាត់​នៅ​ចំការចេក​ក្បែរ​ផ្ទះ (​ជនសង្ស័យ​) ហើយ​គាត់​គំរាម​មិន​ឲ្យ​កុមារី និយាយ​ទេ (​បើ​ហ៊ាន​និយាយ អា​រក​សម្លាប់ចោល​) ។

​ក្នុង​ពាក្យបណ្ដឹង​ខាងលើ បាន​បន្តថា ករណី​ជនសង្ស័យ រំលោភ​កុមារី​រងគ្រោះ មិនមែន​មួយ​លើក​នេះ​ទេ គឺ​ពីរលើក​រួចមកហើយ មិន​ចាំ​ថ្ងៃ ប៉ុន្តែ​នៅក្នុង​ខែធ្នូ ដោយ​ជនសង្ស័យ​រូបនេះ លើក​ទី​១ គាត់​ប្រើល្បិច ឲ្យ​កុមារី​រងគ្រោះ ទៅ​ទិញ​ស្រា ស យកមក​ឲ្យ​គាត់ បន្ទាប់មក គាត់​ចាប់ដៃ អូស​ចូល​ចំការចេក​ក្បែរ​ផ្ទះ​ខាងលើ ដោយ​បង្ខំ​រំលោភ ទាល់តែ​បានសម្រេច រួច​ឲ្យ​លុយ​កុមារី​រងគ្រោះ ២០០០ រៀល និង​គំរាម​មិន​ឲ្យ​និយាយប្រាប់​គេ​ប្រាប់​ឯង (​បើ​ហ៊ាន​និយាយ​អា​រក​សម្លាប់ចោល​)​។ បន្តម​កទៀត ជនសង្ស័យ​នេះ បាន​ប្រើ​ស្ទីល​ដដែល ជា​ចុងក្រោយ នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ ។ ក្រោយ​ពេលធ្វើ​សកម្មភាព​រួច កុមារី​រងគ្រោះ ទ្រាំ​នឹង​ការឈឺ​ផ្សា​មិនបាន ក៏​និយាយ​រឿងរ៉ាវ ប្រាប់​ម្តាយ​របស់​នាង ក៏​បែក​រឿង​តែម្តង ។​

​លោក​អធិការ បាន​បន្តទៀតថា សមត្ថកិច្ច បាន​ហៅ​ជនសង្ស័យ មក​សួរនាំ​។ គាត់​បាន​ឆ្លើយ​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត ពិតប្រាកដ​មែន ដូច្នេះ​ករណីនេះ សមត្ថកិច្ច កំពុង​បំពេញ​សំណុំបែបបទ បញ្ជូន​ខ្លួន​ជនសង្ស័យ មក​ស្នងការដ្ឋាន​នគ​របាល ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី នៅ​រសៀល​ថ្ងៃទី​១ ខែមករា​នេះ​៕V​

ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់ រំលោភ​ក្មេងស្រី អាយុ​១០​ឆ្នាំ