‎​រថភ្លើង​បុក​រថយន្ត​​របួសធ្ង​ន់ស្រាល​៥នាក់​នៅ​ផ្លូវ​ឡើង​ភ្នំ​បូកគោ​‬

កំពត: រថភ្លើង​បុក​រថយន្ត​ម៉ាក​ធ់ន​ត្រា ចំពាក់​កណ្តាល​អូស​ជាង​១០០​ម៉ែត្រ បណ្តាល​ឲ្យ​របួសធ្ងន់៤​នាក់ និង​ស្រាល​ម្នាក់ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ចំណុច​ផ្លូវ​រថភ្លើង​ឡើង​ភ្នំ​បូកគោ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត​។​

‎​រថភ្លើង​បុក​រថយន្ត​​របួសធ្ង​ន់ស្រាល​៥នាក់​នៅ​ផ្លូវ​ឡើង​ភ្នំ​បូកគោ​‬

​រថយន្ត​ធុន​ត្រា​អ្នកជិះ​ទាំងអស់​មាន​ចំនួន​៧​នាក់ ស្រី​៣​នាក់ ទាំង​អ្នកបើកបរ​ជាលក្ខណៈ​គ្រួសារ ក្នុង​គោលបំណង​ឡើងទៅ​ដេក​លើ​ភ្នំ​បូកគោ​ដើម្បី​ឆ្លង​ឆ្នាំ​​នៅ​ទីនោះ លុះ​រថយន្ត​មកដល់​ផ្លូវ​រថភ្លើង អ្នកបើក​មិនបាន​ប្រុងប្រយ័ត្ន ចៃដន្យ​ត្រូវ​រថភ្លើង​មកដល់បុក​ចំពាក់​កណ្តាល អូស​រថយន្ត​ចម្ងាយ​១១៥​ម៉ែត្រ ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​៥​នាក់ ។​

‎​រថភ្លើង​បុក​រថយន្ត​​របួសធ្ង​ន់ស្រាល​៥នាក់​នៅ​ផ្លូវ​ឡើង​ភ្នំ​បូកគោ​‬

 ក្រោយ​ហេតុការណ៍​ភ្លាម​អ្នករងរបួស​ទាំងអស់ ត្រូវបាន​គេ​ដឹក​យកទៅ​សម្រាកព្យាបាល នៅឯ​មន្ទីរពេទ្យ​អង្គការ «​ស៊ុន​យ៉ា​ឃៀ​ល​» ក្នុង​ឃុំ​បឹង​ទូក​៕ R