វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

ពិធី​សុំ​រៀបការ​របស់​អ្នកគ្រប់គ្រង​ទូទៅ​របស់​ហាង​កាហ្វេ​ខយ (Koi) ដែលជា​ប្រភេទ​កាហ្វេ​ដ៏​ពេញនិយម​សម្រាប់​​យុវវ័យ​នាពេល​បច្ចុប្បន្ន កាលពីពេល​ថ្មីៗ​នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក ដែល​បាន​ចូលរួម​មើល​ផ្ទាល់​នៅក្នុង​ពិធី​នោះ ហើយក៏​បានធ្វើឱ្យ​កក្រើក​ផងដែរ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ សង្គម ព្រោះតែ​ការសុំ​រៀបការ​មានការ​រៀបចំ​យ៉ាង​ពិសេស រន្ធត់ បូក​រួមទាំង​អារម្មណ៍​កក់ក្តៅ​របស់​គូស្នេហ៍ ហើយ ប្រកបដោយ​ភាព​ផ្អែមល្ហែម និង ស៊ីជម្រៅ​នៅពេល​ចុងក្រោយ​។​

វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

​យោងតាម​វីដេអូ​ខ្លី​ប្រមាណ​ជាង​ប្រាំពីរ​នាទី ដែល​បង្ហោះ​ទៅក្នុង​បណ្តាញ​សង្គម​បានធ្វើឱ្យ​មនុស្ស​ជា​ច្រើម​ម៉ឺន​នាក់ មានការ​ចាប់អារម្មណ៍​នឹង​ពី​ធី​សុំ​រៀបការ​មួយ​នេះ ព្រោះតែ​តួ​ប្រុស​ដែល​បាន​ស្គាល់​ច្បាស់​ថា​ជា​ម្ចាស់​ហាង​កាហ្វេ Koi ដែលមាន​ឈ្មោះ ឃ​ន ឈុន​ដា​រ៉ា បានធ្វើឱ្យ​ម្ចាស់​ស្នេហ៍​របស់ខ្លួន​មាន​អារម្មណ៍​ភ្ញាក់ផ្អើល និង រន្ធត់ ព្រោះតែ​លោក​បាន​បង្កើត​សាច់រឿង​វាយតប់​នៅ​ក្នុងនោះ​ដើម្បីឱ្យ​គូស្នេហ៍​កាន់តែ​មាន​អារម្មណ៍​ព្រឺព្រួច និង ភ្ញាក់ផ្អើល​នៅពេលដែល​លោក​លុតជង្គង់​ដើម្បី​សុំ​បំពាក់​ចិញ្ចៀន​។​

វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

​នៅក្នុង​វីដេអូ​ខ្លី​នោះ យើង​ឃើញថា មានការ​ចូលរួម​អបអរសាទរ​យ៉ាងច្រើន​ពី​សំណាក់​បុគ្គលិក​កាហ្វេ​ខយ និង ភ្ញៀវ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​នោះ ហើយក៏​មាន​អ្នក​រំភើបចិត្ត​រហូត​ស្រក់​ទឹកភ្នែក​នៅក្នុង ពិធី​ដ៏​ផ្អែមល្ហែម​នេះ​ផងដែរ​។ ពាក្យសម្តី​របស់​ថៅកែ​វ័យក្មេង​ដែល​បាន​និយាយ​ទៅកាន់​គូស្នេហ៍​ហើយ​ធ្វើឱ្យ​គ្រប់​គ្នា​ចាប់អារម្មណ៍​កាន់តែខ្លាំង​នោះ​គឺ ឃ្លា​ជា​ភាសា​អង់គ្លេស​ថា « The world is full of surprises and the future is filled with uncertainty, So I wanna face this world and this future with you for the rest of my life” ។​

វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

​ក្រោយ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហើយ​នោះ លោក ឃ​ន ឈុន​ដា​រ៉ា និង គូស្នេហ៍​ក៏​ទទួល​បានការ​ជូនពរ​យ៉ាង​កក់ក្តៅ​ពី​សាធារណជន ហើយក៏​សំណូមពរ​ឱ្យ​លោក​ក៏​សាង​សុភមង្គល​ជា​​មួយ​គ្នា និង​ស្រឡាញ់គ្នា​ដល់​ចាស់​កោង​ខ្នង ហើយ​នៅតែ​ផ្អែមល្ហែម​ជាមួយគ្នា​ដូចជា​ពេលនេះ​ផងដែរ​។

វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

​គួររំឭកថា ក្រោយ​មាន​ពី​ធី​សុំ​បំពាក់​ចិញ្ចៀន​ដ៏​អធិកអធម​មិនបាន​ប៉ុន្មាន​ផង គូស្នេហ៍​មួយ​នេះ​ក៏បាន​ដឹក​ដៃ​គ្នា​រៀប​អាពាហ៍ពិពាហ៍​ក្រាប​ផ្ទឹម​សំពះ​មេបា​រួចទៅហើយ កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ ២០១៥ កន្លងទៅនេះ​៕ ភូមិន្ទ​

វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

វីដេអូ​៖ រំឭក​អនុស្សាវរីយ៍​សុំ​មិត្តស្រី​រៀបការ​របស់​ថៅកែ​ហាង​កាហ្វេ​ខយ (Koi)

 

 

ChhunDara Khorn’s proposal to Kim Tangការសុំរៀបការរបស់ថៅកែ KOI ជាមួយនឹងមនុស្សជាទីស្រឡាញ់របស់គាត់នៅអីុអនម៉លBe the eyes withnesses of their awe moment…ChhunDara Khorn’s proposal to Kim Tang” The world is full of surprises and the future is filled with uncertainty, So I wanna face this world and this future with you for the rest of my life” -Dara

Posted by Vincent Studios on Sunday, December 20, 2015