ចូល​ឆ្នាំ​ថ្មី​ភ្លាម ធ្លាយ​ដំណឹង Junsu ក្រុម JYJ និង Hani ក្រុម EXID ក្លាយ​ជា​គូ​ស្នេហ៍​


ចូល​ឆ្នាំ​ថ្មី​ភ្លាម ធ្លាយ​ដំណឹង Junsu ក្រុម JYJ និង Hani ក្រុម EXID ក្លាយ​ជា​គូ​ស្នេហ៍​

គូ​ស្នេហ៍​តារា​កូរ៉េ​ថ្មី​ដែល​នឹង​ត្រូវ​បើក​ទំព័រ​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​រក​ឃើញ​ហើយ។ តារា​ចម្រៀង Junsu សមាជិក​ក្រុម JYJ និង Hani សមាជិក​ក្រុម​ចម្រៀង​នារី EXID ទើប​តែ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​ ដែល​ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​រំជើបរំជួល​ខ្លាំង​លើ​បណ្ដាញ​សារព័ត៌មាន​នានា​នៅ​កូរ៉េ​កាល​ពី​ព្រឹក​មិញ។​

 

ចូល​ឆ្នាំ​ថ្មី​ភ្លាម ធ្លាយ​ដំណឹង Junsu ក្រុម JYJ និង Hani ក្រុម EXID ក្លាយ​ជា​គូ​ស្នេហ៍​

 

សារព័ត៌មាន Dispatch បាន​បង្ហាញ​រូប​ថត នៅ​ពេល​តារា​ទាំង​ពីរ​ដួង​បាន​ណាត់​ជួប​គ្នា ក្នុង​រយៈ​ពេល ៦ខែ​កន្លង​មក។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​តែង​ណាត់​ជួប​គ្នា​ជា​ញឹកញាប់​នៅ​ Apartment របស់ Junsu។

 

ផលិតកម្ម C-JeS Entertainment ដែល​ជា​អាណាព្យាបាល​របស់ Junsu បាន​បញ្ជាក់​អំពី​ព័ត៌មាន​នេះ​ថា៖ “នេះ​គឺ​ជា​សេចក្ដីថ្លែងការណ៍​ពិត​ប្រាកដ​អំពី​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​រវាង Junsu និង Hani។ ដំបូង​ឡើយ អ្នក​ទាំង​ពីរ​បាន​គាំទ្រ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​នាម​ជា​សិស្ស​ច្បង​និង​សិស្ស​ប្អូន​ក្នុង​វិស័យ​សិល្បៈ។ ប៉ុន្តែ​ឥលូវ​នេះ ពួក​គេ​ពិត​ជា​បាន​ក្លាយ​ជា​គូ​ស្នេហ៍​ពិត​ប្រាកដ​មែន”។​

 

តំណាង​ក្រុមហ៊ុន​បាន​បន្ត​ទៀត​ថា៖ “ដោយ​សារ​អ្នក​ទាំង​​សុទ្ធ​តែ​​ជា​សិល្បករ​ដែល​មាន​​អ្នក​គាំទ្រ​ច្រើន យើង​​​សុំ​ការ​យោគយល់​​ខ្លះ​ពី​អ្នក​រាល់​គ្នា។ ដោយ​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​គឺ​ជា​រឿង​បុគ្គល ពួក​យើង​មិន​អាច​បញ្ចេញ​ព័ត៌មាន​លម្អិត​ច្រើន​ជាង​នេះ​ទៀត​ទេ” ៕

 

ចូល​ឆ្នាំ​ថ្មី​ភ្លាម ធ្លាយ​ដំណឹង Junsu ក្រុម JYJ និង Hani ក្រុម EXID ក្លាយ​ជា​គូ​ស្នេហ៍​

 

ចូល​ឆ្នាំ​ថ្មី​ភ្លាម ធ្លាយ​ដំណឹង Junsu ក្រុម JYJ និង Hani ក្រុម EXID ក្លាយ​ជា​គូ​ស្នេហ៍​

 

ចូល​ឆ្នាំ​ថ្មី​ភ្លាម ធ្លាយ​ដំណឹង Junsu ក្រុម JYJ និង Hani ក្រុម EXID ក្លាយ​ជា​គូ​ស្នេហ៍​

 

ប្រែ​សម្រួល៖ វ៉ានថន
ប្រភព៖allkpop