៤ផ្នែកនៃរាងកាយ​សត្វ​មាន់ បរិភោគជ្រុល​អាចបណ្តោលឲ្យ​មាន​គ្រោះថ្នាក់

ត្បិតតែ​មាន់ គឺជា​អាហារដែលមាន​រសជាតិ​ឆ្ងាញ់ ហើយ​មនុស្ស​ជា​ច្រើន​ពិតជាចូលចិត្ត​ខ្លាំងក៏ដោយ តែមាន​ផ្នែកមួយចំនួនអ្នក​មិនគួរបរិភោគច្រើនពេកឡើយ ព្រោះវា​អាចបណ្តោល​ឲ្យមាន​គ្រោះថ្នាក់ខ្លាំងបំផុត។
 
៤ផ្នែកនៃរាងកាយ​សត្វ​មាន់ បរិភោគជ្រុល​អាចបណ្តោលឲ្យ​មាន​គ្រោះថ្នាក់
កោះមាន់
កោះមាន់ គឺជា​ផ្នែក​មួយដែលយើងគ្រប់គ្នាតែងតែ​ចូលចិត្តបរិភោគ ប៉ុន្តែ​វា​មាន​ផ្ទុគ​បាក់តេរី​មាន​គ្រោះ​ថ្នាក់ខ្លាំង​បំផុត។ ទោះបីជាអ្នក​បានសម្អាតវា​ជាមួយនឹងអំបិល ឬទឹកក្តៅ​ក៏ដោយ ក៏មិនអាចកម្ចាត់បាក់តេរី​អស់បាន​ដែរ។​​
គូទមាន់
នេះជា​កន្លែងដែលមាន​ជាតិខ្លាញ់​ច្រើន​ជាងគេ ហើយ​មនុស្ស​មួយចំនួន​ក៏ចូលចិត្តញ៉ាំខ្លាំងដែរ។ តែ​អ្នក​ត្រូវ​ដឹងថា ជាតិខ្លាញ់ ព្រម​ទាំង​ជាតិពុល​ដែលមាន​នៅ​ក្នុង​គូទមាន់ កាលណា​​លេប​​ចូលទៅក្នុងពោះច្រើនពេក រាងកាយ​របស់យើងមិនអាច​រំលាយ​បាន​ឡើយ។
កមាន់
កមាន​ឆ្អឹងទន់ ដែល​មនុស្ស​ជាច្រើន​​អាច​មាន​សមត្ថភាព​ទំពារបាន។ ប៉ុន្តែ​អ្នកទាំងនោះមិន​ដឹងទេថា នៅពេល​ដែលបរិភោគ ក្រពេញ​ទឹករងៃនៅក្រោមស្បែក​នឹងបង្កឲ្យមាន​បញ្ហា​ដល់​ផ្លូវរំលាយ​អាហារ។ ដូច្នេះហើយ​ អ្នកគួរបរិភោគផ្នែកមួយនេះឲ្យមានដែនកំណត់។
ស្បែកមាន់
ស្បែកមាន់ក៏ជាផ្នែកមួយដែលមាន​លក្ខណៈឆ្ងាញ់ពិសារ​ផងដែរ តែវាមាន​ផ្ទុក​ជាតិកូឡេស្តេរ៉ុល​ និងបាក់តេរីដែលមាន​គ្រោះថ្នាក់បំផុត។
ជាពិេសស​មាន់ដែលចិញ្ចឹម​ដោយស៊ីចំណី ស្បែករបស់វាមាន​ជាតិកូឡេស្តេរ៉ុល​ច្រើនដែលបង្កឲ្យមាន​ហានិភ័យ​ខ្លាំង​ចំពោះ​មនុស្ស​គ្រប់រូប។ ដូច្នេះអ្នកគួរតែ​បរិភោគ​សាច់មាន់​ដែល​គ្មាន​ស្បែក ហើយមិនគួរបរិភោគ​ច្រើន​ពេកនោះទេ។
ដោយ៖ Seng hong
ប្រភព៖ soha

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ៤ផ្នែកនៃរាងកាយ​សត្វ​មាន់ បរិភោគជ្រុល​អាចបណ្តោលឲ្យ​មាន​គ្រោះថ្នាក់