ព្រឹក​នេះ​នគរបាល​ចរាចរ​ក្រុង​កំពត​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ថ្មី​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣​

ខេត្តកំពត​ ៖ ដើម្បី​រឹត​បន្តឹង​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់​យានយន្ត​គ្រប់​ប្រភេទ​តែងតែ​ជួប​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​នា​ពេល​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​១ មករា នេះ សមត្ថកិច្ច​នគរបាល​ចរាចរ​ក្រុង​កំពត​ និង​នគរបាល​ចរាចរ​ខេត្តបាន​ចុះ​ពង្រឹង​ និង​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវ​គោ​គ​ថ្មី​តាម​សារាចរ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។

នៅ​ក្នុង​ប្រតិបត្តិការ​ពង្រឹង​ច្បាប់​ចរាចរ​ថ្មី​នា​ថ្ងៃ​ទី​០១ ​មករា ​​នេះ​ គេ​ឃើញ​មាន​អ្នកបើកបរ​យានយន្ត​ជា​ច្រើន​ដែល​បើកបរ​យានយន្ត​មាន​កំហុស​បច្ចេកទេស ដូច​ជា​ម៉ូតូ​អត់​កញ្ចក់ មិន​ពាក់មួក​សុវត្ថិភាព បើករថយន្ត​មិន​ពាក់​ខ្សែ​ក្រ​វា​ត់​សុវត្ថិភាព និង​មាន​ករណី​ល្មើសច្បាប់​ច​រាចរ​ថ្មី​ដែល​ក្រសួងមហាផ្ទៃ​បាន​កំណត់​ជា​ច្រើន​ទៀត​៕