គួរ​ធ្វើ​ដូចម្តេច​ពេល​កូន​យំ​មិន​ព្រមទៅ​រៀន​?

គួរ​ធ្វើ​ដូចម្តេច​ពេល​កូន​យំ​មិន​ព្រមទៅ​រៀន​?

​យើងខ្ញុំ​ជឿជាក់ថា​អ្នក​ប្រាកដជា​ធ្លាប់​ដឹង​ពី​វិធី​មួយចំនួន​ក្នុង​ការធ្វើឱ្យ​កូន​ព្រមទៅ​រៀន ប៉ុន្តែ​ខាង​ក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មួយ​ចំនួន​ទៀត ដោយ​ប្រសិនជា​អ្នក​ប្រើ​វិធី​ទាំងនោះ​ពុំ​មាន​ប្រសិទ្ធភាព អ្នក​អាច​ប្រើ​តាម​វិធី​ទាំងនេះ​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​កូន​ខ្លាច ហើយ​មិន​ព្រម​ទៅ​រៀន​ដោយ​ខ្លួនឯង អ្នក​អាច​ឱ្យ​កូន​យក​តុកតា​ដែល​គេ​ចូលចិត្ត​ទៅ​ជាមួយ ឬ​អាច​ឱ្យ​កូន​របស់​បងប្អូន ឬ​អ្នក​ជិតខាង​ទៅ​រៀន​ជាមួយគ្នា នោះ​កូន​អាច​នឹង​មាន​អារម្មណ៍​មិនសូវ​ភ័យខ្លាច ហើយ​ក្រោយពេល​ដែល​បញ្ជូន​កូន​ទៅ​ដល់​សាលា អ្នក​ត្រូវ​តែ​ត្រលប់​មកវិញ ដោយ​ទុក​ឱ្យ​គ្រូ​ជា​អ្នក​លួង​កូន​វិញ​ទើប​កូន​មិន​តាម​អ្នក​ទៀត​។​
  2. ​នៅពេល​ដែល​ដល់​ម៉ោង​ទៅ​យក​កូន អ្នក​ត្រូវ​តែ​ទៅ​មុន​ម៉ោង ព្រោះ​បើ​អ្នក​ទៅ​យឺត នោះ​កូន​នឹង​មាន​អារម្មណ៍​កាន់តែ​ភ័យ ហើយ​ថែមទាំង​មាន​អារម្មណ៍​ឯក​កោរ​ទៀតផង ម្យ៉ាងទៀត​គេ​នឹង​មិន​ព្រមទៅ​សាលា​ទៀត​ទេ​។​
  3. ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​និយាយ​ជាមួយ​គ្រូ​ពី​ច​រឹត និង​ចំណង់​ចំណូលចិត្ត​របស់​កូន នោះ​ទើប​កូន​អាច​សម្របសម្រួល​ជាមួយ​គ្រូ​គេ​បាន ដោយ​គ្រូ​ដឹង​ពី​អ្វី​ដែល​កូន​ត្រូវការ​។​
  4. ​អ្នក​ត្រូវ​តែ​ឧស្សាហ៍​តាមដាន​ការសិក្សា និង​ទង្វើ​របស់​កូន​នៅ​សាលា ប្រសិន​ជា​កូន​មិនសូវ​យំ ឬ​ធ្វើ​អ្វី​បាន​ល្អ អ្នក​អាច​និយាយ​សរសើរ​កូន​បាន នោះ​កូន​នឹង​អាច​កាត់បន្ថយ​ការ​យំ​នៅពេលដែល​គេ​ទៅ​ដល់​សាលា​។​
  5. ​អ្នក​អាច​នាំ​កូន​ទៅ​សាលា​ជាមុន ដោយ​នាំ​គេ​ទៅ ហើយ​ចូល​បណ្ណាល័យ​ដើម្បី​អាន​សៀវភៅ​ឱ្យគេ​ស្តាប់ ឬ​នាំ​គេ​ទៅ​លេង​នៅក្នុង​សាលា​នោះ ទើប​គេ​មិនសូវរ​ករឿង​ច្រើន​នៅពេល​ដែល​ទៅ​អង្គុយ​រៀន​នៅក្នុង​ថ្នាក់ ដោយសារ​តែ​គេ​រៀង​ស្គាល់​សាលា​ហើយ ទើប​គេ​មិនសូវ​ប្លែក​កន្លែង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។