ចក្ខុវិស័យ​នៃ​ចក្ខុវិស័យ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​?

​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន គឺជា​សរសរ​ស្តម្ភ​ក្នុងចំណោម​នៃ​សរសរ​ស្តម្ភ​ទាំងបី​នៃ​សហគមន៍​អាស៊ាន ដែល​នឹង​ត្រូវធ្វើ​សមាហរណកម្ម​រួមគ្នា​នៅ​ចុងឆ្នាំ​២០១៥​ខាងមុខនេះ​។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន បង្កើតឡើង​ក្នុង​គោលបំណង​កែប្រែ​តំបន់​អាស៊ាន​ឲ្យ​ទៅជា​តំបន់​អភិវឌ្ឃន៍​សេដ្ឋកិច្ច ការវិនិយោគ និង ពាណិជ្ជកម្ម​ដោយ​ពុំមាន​របាំង​ពន្ធគយ និង​មិនមែន​ពន្ធគយ​។​

​ដូច​បានប្រកាស​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួរ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឬ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នឹងត្រូវ​ចាប់​ដំណើរ​ជា​ផ្លូវការ​ហើយ​ដើមឆ្នាំ​២០១៦​នេះ​។​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក៏មាន​សរសរ​ស្តម្ភ​បួន​របស់ខ្លួន​ផងដែរ​។ ក្នុងនោះ​រួមមាន​៖

​សរសរ​ស្តម្ភ​ទី​១៖ អាស៊ាន នឹង​បង្កើត​ឲ្យ​ទៅជា​ទីផ្សារ​ទីមួយ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ តាមរយៈ លំហូរ​ទំនិញ​ដោយ​សេរី លំហូរ​សេវាកម្ម​ដោយ​សេរី លំហូរ​ទុនវិនិយោគ​ដោយ​សេរី លំហូរ​មូលធន​ដោយ​សេរី និង លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​។ គោលបំណង​ចម្បង​នៃ​សរសរ​ស្តម្ភ​នេះ ធ្វើ​ឲ្យ​កាន់ តែមាន​សេរីភាវូបនីយកម្ម​ទីផ្សារ ដែល​អាច​ផ្តល់​ប្រជាជន​នូវ​ឱកាស​កាន់​ច្រើន​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម និង​អាជីវកម្ម​នៅក្នុង​តំបន់​។​

​សរសរ​ស្តម្ភ​ទី​២៖ អាស៊ាន នឹង​ប្រែ​ក្លាយទៅជា​តំបន់​នៃ​ការប្រកួតប្រជែង​សេដ្ឋកិច្ច​តាមរយៈ​ការអនុវត្ត ក្របខណ្ឌ​ដូចគ្នា ស្តង់ដារ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ដូចជា​សេវា​កសិកម្ម និង​ហិរញ្ញវត្ថុ និង​ការប្រកួតប្រជែង​គោលការណ៍ ការការពារ​កម្មសិទ្ធិ​បញ្ញា និង​ការការពារ​អតិថិជន​។

​សរសរ​ស្តម្ភ​ទី​៣៖ ធ្វើ​ឲ្យ​មាន​និរន្ត​ភាព និង​តុល្យភាព​នៃ​កំណើន និង​ការអភិវឌ្ឍ តាមរយៈ​គោលការណ៍​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​។

​សរសរ​ស្តម្ភ​ចុងក្រោយ​៖ ធ្វើ​ឲ្យ​សមាហរណកម្ម​អាស៊ាន​ទៅក្នុង​សេដ្ឋកិច្ច​សកល​សំដៅ​ការធ្វើ​ឲ្យ​ជម្រៅ​ជាមួយនឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​ខាងក្រៅ​តាមរយៈ​តំបន់​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​ភាពជា​ដៃ គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ និង​ពង្រីក​បណ្តាញ​ក្នុងការ​ផ្គត់ផ្គង់​សកល​៕