​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?

​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?

​ជំងឺ​ក្តៅ​ក្នុង​ជា​ជំងឺ​ដែល​កើតឡើង​ក្រោយពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​ក្តៅ​ច្រើន​រួច ហើយ​អាហារ​ដែល​ធ្វើឱ្យ​អ្នកក្តៅ​ក្នុង​គឺជា​អាហារ​ដែល​បំពង​ខ្លាញ់​ជាដើម ដូចនេះ​តើ​មាន​អ្វី​ដែល​អាច​បំបាត់​អាការៈ​ក្តៅ​ក្នុង​នេះទៅ​?

​ផ្លែ​ឳ​ឡឹ​ក​
ឳ​ឡឹ​ក​គឺជា​ផ្លែ​ឈើ​ដែល​អាច​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង ហើយ​វា​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់ ប្រសិន​ជា​ខែ​ក្តៅ ហើយ​អ្នកមាន​អាការៈ​ខ្យល់គ ក្តៅ​ពេញខ្លួន នោម​តិច ស្រែក​ទឹក អ្នក​អាច​បរិភោគ​វា​បាន ហើយ​អ្នក​ក៏​អាច​យក​សំបក​វា​ទៅ​ដាំទឹក​ក៏​បាន​ដែរ​។​
 
ត្រសក់​
នៅក្នុង​ត្រសក់​មាន​វីតាមីន​A, C ជាតិ​កាល​ស្យូន ដែក និង​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​អ្នក​ឱ្យ​ត្រជាក់​ក្នុង​បាន​។​
 ​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?
ត្រឡាច​
នៅពេល​ដែល​អ្នក​បរិភោគ​អាហារ​ដែល​បំពង​ខ្លាញ់​ច្រើន​រួច អ្នក​អាច​ពិសារ​ត្រឡាច​បាន នោះ​វា​នឹង​មិន​ធ្វើឱ្យ​អ្នក​មាន​អាការៈ​ក្តៅ​ក្នុង​ឡើយ ដោយ​អ្នក​អាច​យក​វា​ទៅ​ដាំ​ជា​សម្ល ឬ​ឆារ​ក៏​បាន​ដែរ​។​
 ​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?
ម្រេះ​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​ម្រេះ​រួច វា​មិន​ត្រឹមតែ​អាច​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​នោះ​ទេ ថែម​ទាំង​អាច​ជួយ​កំចាត់​ជាតិពុល​ដែល​មាន​ក្នុង​ខ្លួន​អ្នក ម្យ៉ាងទៀត​វា​អាច​ជួយ​ឱ្យ​ភ្នែក​អ្នក​ភ្លឺ​ជាង​មុន​ទៀត​ផង ដោយ​អ្នក​អាច​យក​វា​ទៅ​ដាំទឹក​ផឹក​បាន​។​
 ​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?
ផ្លែ​ន​នង​
នៅពេល​ដែល​ដល់​ខែ​ក្តៅ មនុស្ស​មួយចំនួន​តែងតែមាន​អា​ការៈវិល​មុខ​ជានិច្ច​ពេល​ដែល​ក្តៅ​ពេក ដូចនេះ​អ្នក​អាច​បរិភោគ​នន​ង​បាន ព្រោះ​វា​អាច​ជួយ​អ្នក​កុំឱ្យ​មាន​អា​ការៈវិល​មុខ ដោយ​ពេល​ដែល​អ្នក​ចម្អិន អ្នក​មិន​ត្រូវ​ចម្អិន​យូរ​ពេក​ទេ យក​ល្អ​រក្សា​ពណ៌​បៃតង ហើយ​អ្នក​ក៏​អាច​ចិត​វា​ជា​បន្ទះៗ​ទាំង​សំបក រួច​យក​ទៅ​ដាំទឹក​ផឹក​ក៏បាន វា​ក៏​អាច​ព្យាបាល​ជំងឺ​វិលមុខ​ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ដូចគ្នា​៕
 ​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?
ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​អាហារ​អ្វីដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ក្នុង​?已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/01/01  Category:ជំងឺទូទៅ
Tags: