បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ និង​ណែនាំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ​

ខេត្ត​មណ្ឌល​គិរី​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០១ មក​រា ២០១៦ នេះ សមត្ថកិច្ច​​​បាន​ចុះ​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ និង​ណែនាំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ពលរដ្ឋ​នៅ​ក្រុង​សែន​មនោ​រម្យ​។

លោក​វរ​សេនី​យ៍ ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យ​ដឹង​ថា នៅព្រឹក​ថ្ងៃ​ទី​១ ​មករា ​២០១៦​នេះ​គ្រប់​កំលាំងរបស់​នគរបាល​ចរាចរណ៍​ខេត្តមណ្ឌលគិរី​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​សំរេច​ និង​បែងចែក​ត្រួតពិនិត្យ​កំលាំងតាម​គោលដៅ​នីមួយ​ៗ​។​

លោក​បន្ត​ថា ប្រតិបត្តិ​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​កំលាំង​បាន​ធ្វើ​ជិត​រង្វង់​មូល​គោព្រៃ តែ​១​គោលដៅប៉ុណ្ណោះ​។

ចំពោះ​ការ​ពិន័យ​អ្នក​ដែល​មិន​បាន​គោរព​ច្បាប់​ត្រូវ​ចេញ​ឱ្យ​នូវ​វិ​ក័យ​ប​ត្រ័​ដើម្បី​យក​ទៅ​បង់ប្រាក់​ផាកពិន័យនៅការិយាល័យកណ្តាល​​ស្នងការដ្ឋាន ​ឬ​នៅ​ទីតាំង​ណាមួយ​ទៀត ដែល​នៅ​ជិត​បំផុត​ងាយស្រួល​ដល់​អ្នក​ដែលចូលទៅ​បង់ប្រាក់​ពិន័យ​​ ព្រមទាំង​​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដើម្បី​បញ្ជ្រាប​ព័ត៌មាន​ជូន​ដល់​ពលរដ្ឋ​នៅ​មណ្ឌលគិរី​ដែល​ភាគច្រើន​ពួក​គាត់​ជា​ជនជាតិ​ដើម​ភាគតិច​៕