បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​មួយ​ខ្សែ​ពី​ឃុំ​សំរោង​ទៅ​ឃុំ​ព្រៃគគីរ ស្រុក​ចន្ទ្រា​ជា​អំណោយ​សម្តេច​តេជោ

​ខេត្ត​ស្វាយ​រៀង​​៖ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ មករា នេះ នៅ​វត្ត​ភូមិ​ចេក ឃុំ​សំរោង​ ស្រុក​ចន្ទ្រា​ លោក​នាយ​ឧត្តម​សេនីយ៍​ម៉ឹង សំផន រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​មួយ​ខ្សែ​ប្រវែង​២៧​គីឡូ​ម៉ែត្រ​ ក្នុង​នោះ​ផ្លូវ​ក្រាល​កៅ​ស៊ូ ប្រវែង​១២​ម៉ែត្រ​ ពីឃុំ​សំរោង​ទៅ​កាន់​ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា​ ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន៕