ភ្ញាក់ផ្អើល​! ស្ត្រី​មេម៉ាយ​ម្នាក់​ដេក​ស្លាប់​ក្នុង​រោង​ស្នាក់​នៅ​កម្មករ​ក្បែរ​ផ្សា​រកំ​រៀង

ខេត្តបាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​មួយ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មក​រា ២០១៦ នេះ បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​លើ​គ្រែ​ក្នុង​រោង​ស្នាក់​នៅ​របស់​កម្មករ​មួយ​កន្លែង ស្ថិត​នៅ​ក្បែរ​ផ្សារ​ស្រុក​កំ​រៀង ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​រស្មី អាយុ​៣៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ និង​ជា​មនុស្ស​ស្រវឹងស្រា​ខួប​ផង​ដែរ ។ បច្ចុប្បន្ន ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​ចុះ​ទៅ​ពិនិត្យ​សាកសព ខណៈ​ដែល​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ស្ត្រី​រង​គ្រោះ​នៅ​ឡើយ​​ទេ ។