រថយន្ត​ម៉ាក​ស្ព័រ​ថេកមួយ​គ្រឿង​កំពុង​បើក​សុខៗឆ្លង​ចរន្ត​ឆេះ​ផ្អើល​ទាំង​ព្រឹក​

រាជ​ធានី​ភ្នំពេញ ៖ រថ​យន្ត​ម៉ាក​ស្ព័រ​ថេក ផលិត​នៅ​ប្រទេស​កូរ៉េ​មួយ​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​២B១០៣៩ ខណៈ​ម្ចាស់​កំពុង​បើក​បរ​សុខៗ​ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​បណ្តាល​ឱ្យ​ឆាប​ឆេះ​ក្លាយ​ជា​អណ្តាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​ និង​ផ្សែង​ហុយ​ទ្រលោម​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ មករា នេះ នៅ​តាម​ផ្លូវ​លំ​ស្ថិត​ក្នុង​ភូមិ​ទន្លាប់​ខ្ពស់​ខាង​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នួល ខេត្ត​កណ្តាល​។

រថ​យន្ត​កូរ៉េ​១​គ្រឿង​នោះ​បើក​បរ​ដោយ​បុរស​ជន​ជាតិ​កូរ៉េ​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ មាន​អាយុ​ប្រហែល​៥០​ឆ្នាំ មិន​មាន​រង​របួស​ឡើយ​៕