ល្បែង​ទិញ​អីវ៉ាន់ ដើម្បី​ឱ្យ​កូន ចេះ​សន្សំ​លុយ​

ល្បែង​ទិញ​អីវ៉ាន់ ដើម្បី​ឱ្យ​កូន ចេះ​សន្សំ​លុយ​

​បង្រៀន​កូន​អ្នក ឱ្យ​ចេះ​សន្សំសំចៃ និង​មាន​បទពិសោធន៍​ដើរ​ផ្សារ ជាមួយនឹង​ល្បែង​កំសាន្ត​មួយ​នេះ​។ នៅ​ហាង​លក់​គ្រឿងទេស ចូរ​ប្រាប់​កូន​អ្នក ឲ្យ​ទិញ​អ្វី​ដែល​គេ​ចង់បាន ចំនួន ៥ មុខ តែ​មាន​តម្លៃ​ក្រោម ២០ ដុល្លារ ហើយ​ប្រាក់​ដែល​នៅសល់ គេ​អាច​យក​ទុក​បាន​។

គេ​អាច​ដើរ​រក​មើល ហើយ​នឹង​ធ្វើ​ការផ្លាស់ប្តូ​រ​ផលិតផល​នានា​។ ភាព​ឆ្លាត​ដែល​គេ​មាន​ប៉ុណ្ណា នោះ​គេ​នឹង​អាច​សន្សំ​លុយ​បាន​ច្រើន​ប៉ុន​នោះ សម្រាប់​ខ្លួនឯង​។

ល្បែង​កំសាន្ត​នេះ នឹង​បង្រៀន​គេ​ឲ្យ​ចេះ ប្រៀបធៀប​តម្លៃ ផលិតផល និង​ការចំណាយ​វៃ​ដ៏​ឆ្លាត​។​

​អ្វី​ដែល​កូន​អ្នកនឹង​រៀន​ចេះ ពី​ល្បែង​កំសាន្ត​មួយ​នេះ​គឺ ៖
១. ការ​សន្សំ​លុយ​
២. ការចំណាយ​
៣. និង​ការទទួលខុសត្រូវ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។