វណ្ណ សុ​ដែន ត្រូវ​ប៉ាន់តែ​តួ​វ៉ៃតប់​

តារា​សម្តែង លោក វណ្ណ សុ​ដែន ថ្វីត្បិតតែ​មាន​រូបរាង​មិនសូវ​សង្ហា ប៉ុន្តែ​សម្រាប់​ការ​បង្ហាញ​វត្តមាន​ក្នុង​ខ្សែភាពយន្ត លោក​មានមុខញឹកញាប់ មិន​ចាញ់​តារា​ល្បី​ឡើយ ហើយ​ខ្សែភាពយន្ត​ក្នុងស្រុកដែលមាន​ឈុត​ឆាក​វ៉ៃតប់​កម្រ​អវត្តមាន​រូបលោក​ណាស់​។ ជាក់ស្តែង ក្នុង​ពិធី​សម្ពោធ​រឿង “​ល្បុក្កតោ​ចម្លែក​” នៅ​ថ្ងៃទី​២៩ ខែធ្នូ លោក វណ្ណ សុ​ដែន ក៏បាន​បង្ហាញ​វត្តមានជា​តួឯក​រួមគ្នា​ជាមួយ​លោក កែវ វាសនា ផងដែរ​។

វណ្ណ សុ​ដែន ត្រូវ​ប៉ាន់តែ​តួ​វ៉ៃតប់​

ជាមួយគ្នានេះ ពេល​ផ្តល់​បទ​សម្ភាស​ផ្ទាល់​ជាមួយ ​«​ប្រជាប្រិយ​» ​លោក​ក៏បាន​ប្រាប់ថា បន្ទាប់ពី​ខ្សែភាពយន្ត​នេះ លោក​ក៏បាន​ធ្វើ​កុងត្រា​ថត​រឿង “​ស្តេច​កន​” ជា​តួ​សំខាន់​ក្នុង​រឿង ដែល​ត្រៀ ម​ចុះ​ថត​នៅពេល​ខាងមុខនេះ​ផងដែរ​។ ​ហើយ​នៅពេល​ខ្សែភាពយន្ត​មួយ​នេះថត​ចប់ហើយ​ត្រូវបាន​ចាក់​បញ្ចាំង​នោះ លោក​មានជំនឿថា នឹង​ជួយ​លើក​ប្រជាប្រិយភាព​របស់លោក​ឲ្យ​រឹតតែ​ខ្លាំង ព្រោះ​រឿងនេះជា​រឿង​ប្រវត្តិសាស្ត្រ ហើយ​ខាង​ផលិតកម្មក៏​ផលិត​យ៉ាង​សម្រិតសម្រាំង​ផងដែរ​៕
ប្រមាញ់ តារា​

វណ្ណ សុ​ដែន ត្រូវ​ប៉ាន់តែ​តួ​វ៉ៃតប់​

វណ្ណ សុ​ដែន ត្រូវ​ប៉ាន់តែ​តួ​វ៉ៃតប់​

វណ្ណ សុ​ដែន ត្រូវ​ប៉ាន់តែ​តួ​វ៉ៃតប់​