Beakhyun និង Suzy នឹង​ចេញ​បទ​ឆ្លងឆ្លើយ​លើក​ដំបូង​នៅ​ថ្ងៃ​៧ មករា


Beakhyun និង Suzy នឹង​ចេញ​បទ​ឆ្លងឆ្លើយ​លើក​ដំបូង​នៅ​ថ្ងៃ​៧ មករា

តារា​ចម្រៀង Suzy សមាជិក​ក្រុម​ចម្រៀង​នារី​ miss A និង Baekhyun សមាជិក​ក្រុម​ចម្រៀង​បុរស​ EXO បាន​រួម​សហការ​គ្នា​ជា​លើក​ដំបូង ដើម្បី​ចេញ​បទ​ចម្រៀង​ឆ្លងឆ្លើយ​មួយ​បទ។ បទ​ថ្មី​រួម​គ្នា​របស់​ពួក​គេ​ដែល​មាន​ចំណងជើង​ថា “Dream” នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី​៧ ខែ​មករា វេលា​ម៉ោង ១២:០០ព្រឹក។

 

Beakhyun និង Suzy នឹង​ចេញ​បទ​ឆ្លងឆ្លើយ​លើក​ដំបូង​នៅ​ថ្ងៃ​៧ មករា

 

ការ​ចេញ​បទ​ចម្រៀង​រួម​គ្នា​រវាង Suzy និង Baekhyun គឺ​​ជា​ដំណឹង​ដ៏​ពិសេស​សម្រាប់​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ KPOP ដោយ​ហេតុ​ថា​តារា​ទាំង​ពីរ​រូប​សុទ្ធ​តែ​ត្រូវ​បាន​ចាត់​ទុក​ជា​តារា​កំពូល​ៗ តំណាង​ផលិតកម្ម JYP Entertainment និង SM Entertainment ដូច​គ្នា។

 

ផលិតករ Park Geun Tae បាន​ប្រមើល​មើល​ពី​ទេពកោសល្យ​របស់ Suzy និង Baekhyun ហើយ​​បាន​ស្នើ​ឲ្យ​តារា​ទាំង​ពីរ​រូប​ចេញ​បទ​ចម្រៀង​រួម​គ្នា ដែល​ផលិតកម្ម​ទាំង​ពីរ​បាន​យល់​ស្រប ដោយ​សារ​ជឿជាក់​លើ​ការ​វិនិច្ឆ័យ​របស់​ផលិតករ​ល្បី​ឈ្មោះ​រូប​នេះ។

 

“Dream” គឺ​ជា​បទ​ចម្រៀង​បែប​ POP និង R&B ដែល​អត្ថន័យ​បទ​ចម្រៀង​គឺ​បង្ហាញ​ពី​មនុស្ស​ប្រុស​ម្នាក់ និង​មនុស្ស​ស្រី​ម្នាក់​ដែល​កំពុង​ស្រឡាញ់​គ្នា ៕

 

អ្នក​ណា​ខ្លះ​រង់​ចាំ​ស្ដាប់​បទ​ចម្រៀង​ថ្មី​របស់​ពួក​គេ?

 

ចុចអាន៖បញ្ជី​តារា​កូរ៉េ​ដែល​មានអ្នក​ស្អប់​ច្រើន​ជាង​គេ​​ក្នុង​ឆ្នាំ​២០១៥

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ soompi