សម្រាប់កូនតាមធម្មជាតិ គួរតែ​ថែ​មុខរបួស​ដូចម្តេច​?

សម្រាប់កូនតាមធម្មជាតិ គួរតែ​ថែ​មុខរបួស​ដូចម្តេច​?

​នារី​ភាគច្រើន​ដែល​ជ្រើសរើស​កើត​ដោយ​ធម្មជាតិ តែងតែ​មាន​អារម្មណ៍​ភ័យខ្លាច​ដោយ​មិនដឹងថា​គួរតែ​ធ្វើ​ដូចម្តេច​ទើប​មុខរបួស​ងាយ​ជាសះស្បើយ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការថែទាំ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​អ្នក​គេង អ្នក​អាច​គេង​ឱ្យ​ត្រង់ បន្ទាប់​មក​អ្នក​អាច​យក​ខ្នើយ​មក​កល់​នៅក្រោម​គូថ និង​ចង្កេះ​របស់​អ្នក​បាន នោះ​វា​អាច​ជំនួយ​ដល់​មុខរបួស​អ្នក​បាន​។​
  2. ​នៅពេល​ដែល​អ្នក​អង្គុយ អ្នក​ត្រូវ​តែ​ទម្លាក់​កម្លាំង​ខ្លួន​អ្នក​ទៅ​ខាងស្តាំ នោះ​ទើប​វា​អាច​កាត់បន្ថយ​ការឈឺ​នៃ​មុខរបួស​អ្នក ប៉ុន្តែ​បើ​វា​ហើម ហើយ​មាន​លក្ខណៈ​ឈឺ​ខ្លាំង អ្នក​ត្រូវតែទៅ​មន្ទឹរពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ទើប​មុខរបួស​អ្នក​មិន​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ​។​
  3. ​នៅពេល​ដែល​អ្នក​បំបៅ​ទឹកដោះ​កូន អ្នក​គួរតែ​គេង​បំបៅ ព្រោះ​វា​អាច​កាត់បន្ថយ​សម្ពាធ​ទៅលើ​សាច់ដុំ​នៃ​ទ្វារមាស​អ្នក ដែល​អាច​ធ្វើឱ្យ​វា​មិនសូវ​ឈឺ ហើយ​អ្នក​ក៏​មិន​ត្រូវ​អង្គុយ​យូរ​ដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​ទ្វារមាស​អ្នក​ហើម​បាន ដែល​ធ្វើឱ្យ​មុខរបួស​កាន់តែ​ឈឺ​ជាង​មុន​ទៅទៀត​។​
  4. ​នៅពេល​ដែល​អ្នក​ចូល​បន្ទប់ទឹក អ្នក​អាច​អង្គុយ​រាង​ចំហៀង​ទៅ​មុខ នោះ​វា​អាច​កាត់បន្ថយ​អា​ការៈឈឺ​បាន ហើយ​ពេល​ដែល​អ្នក​ប្រើ​ក្រដាស​ជូត​មាត់​ជូត អ្នក​ត្រូវ​តែ​ជូត​ពីមុខ​ទៅក្រោយ ទើប​មិន​ងាយ​មាន​ជំងឺឆ្លង​បាន​។​
  5. ​ក្រោយពេល​ដែល​អ្នក​កាត់​ថ្នេរ​ចេញរួច អ្នក​មិន​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​បត់ជើងធំ​ឡើយ ព្រោះ​វា​អាច​ធ្វើឱ្យ​មុខរបួស​អ្នក​ប្រេះ​បាន ដូចនេះ​អ្នក​ត្រូវតែ​ការពារ​កុំឱ្យ​មាន​ជំងឺ​ទល់​លាមក ហើយ​ត្រូវតែ​ហាត់ប្រាណ​ឱ្យបាន​ច្រើន ម្យ៉ាងទៀត​ត្រូវ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ដូចគ្នា ទើប​វា​អាច​ធ្វើឱ្យ​មុខរបួស​អ្នក​ឆាប់​ជា ហើយ​ត្រូវតែ​ផឹកទឹក​ឱ្យបាន​ច្រើន ទើប​អាច​ងាយស្រួល​បត់ជើង មិនមាន​ជំងឺ​ទល់​លាមក មិន​ប៉ះពាល់​ដល់​មុខរបួស​អ្នក​ទៀតផង​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។