ការពិនិត្យ​សុខភាព មុន​ពេល​រៀបការ ឬ​មុនពេល​មាន​ផ្ទៃពោះ​

ការពិនិត្យ​សុខភាព មុន​ពេល​រៀបការ ឬ​មុនពេល​មាន​ផ្ទៃពោះ​

​ដើម្បី​រៀបចំ​គ្រួសារ​មួយ ដែល​មាន​សុខភាព​ល្អ និង​មាន​សុភមង្គល យើង​ត្រូវ​ចេះ​ត្រៀមខ្លួន សម្រាប់​ធ្វើ​ជា​ឧត្តម​ភរិយា ឬ​ឧត្តម​ស្វាមី ឬ​ជា​ឪពុក​ម្តាយ​គេ តាមរយៈ​ការតាមដាន​សុខភាព ឲ្យបាន​ល្អ​ប្រសើរ​។​

​បញ្ហា​សុខភាព ដែល​យើង​គួរតែ​ពិនិត្យ មានដូចជា ៖
-​    ​ពិនិត្យ​សុខភាព​ទូទៅ ប្រវត្តិ​ជំងឺ និង​ការពិនិត្យ​លើ​រាងកាយ​
-​    ​ពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម​
-​    ​រាប់​គ្រាប់​ឈាម (CBC)
-​    ​ពិនិត្យ​រក​មេរោគ និង​ប្រព័ន្ធ​ការពារ ជំងឺ​រលាក​ថ្លើម​ប្រភេទ B
-​    ​ពិនិត្យ​រក​មេរោគ​អេដស៍ ស្វាយ និង​ស្អូច​
-​    ​ពិនិត្យ​ជាតិ​ខ្លាញ់ (Cholesterol, Triglyceride)
-​    ​ពិនិត្យមើល​ទឹកនោម​
-​    ​ពិនិត្យមើល​អេកូ ...​។​

​ហេតុ​អ្វី​ចាំបាច់ ត្រូវ​ថែទាំ​ផ្ទៃពោះ​?
-​    ​ការពារ​សុខភាព​ស្ត្រី​ជា​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​
-​    ​ជួយ​ឲ្យ​ទារក លូតលាស់​បាន​ល្អប្រសើរ​
-​    ​ចេះ​សម្រប​ខ្លួន បាន​យ៉ាង​ល្អប្រសើរ ជាមួយនឹង​ការផ្លាស់ប្តូរ​នានា ក្នុង​រាងកាយ​ស្ត្រី​ជា​ម្តាយ​
-​    ​ត្រៀម​ខ្លួន​ទុកជាមុន ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់ ពេល​សម្រាល​បុត្រ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។