កម្មករ៥៧នាក់ រងរបួសធ្ងន់និងស្រាល ខណ:គ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ១

  ស្វាយរៀង៖កម្មករកម្មការិនី៥៧នាក់រងរបួសធ្ងន់ស្រាលត្រូវសមត្ថកិច្ច នគរបាលហៅ រថយន្តសាមុយ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខេត្តនិងមន្ទីរបង្អែកស្រុកប្រតិបត្តិជីភូដើម្បីសង្គ្រោះ  នៅម៉ោង៥និង០៥នាទី ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកអ៊ុចសារ៉ននាយការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក តូយ៉ូតា CAMARY បាឡែនពណ៏សរ ពាក់ស្លាកលេខ ភ្នំពេញ ២AH ៥១៦១ បើកបរ ដោយឈ្មោះ ប៉ៅសុវណ្ណភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបរអាជីវករលក់ដូរ ដែលមានទីលំនៅ ផ្លូវលេខ១១សង្កាត់ដង្កា ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ បើកបរទិសដៅ ពីកើតមក លិចលុះមកដល់ចំណុចកើតហេតុខាងលើបានបើកបត់ឆ្វេងឆ្លងថ្នល់ជាតិដោយខ្វះការប្រុងប្រយ័ត្ន ស្រប ពេលនោះ ក៏មានរថយន្ តដឹកកម្មករកម្មការនីមួយគ្រឿងម៉ាកហ៊ីយិនដាយចំណុះ៥តោនពណ័ខៀវពាក់ ស្លាកលេខ កំពង់ចាម 3A-4352 បើកបរក្នុងទិសដៅ ស្របគ្នាពីកើតមកលិចដែរ ក្នុងល្បឿនលឿន វ៉ាក់និងរថយន្តបាឡែន ក៏ចាប់ហ្វ្រាំងតែចាប់ហ្វ្រាំង មិនទាន់ក៏បួង ចង្កូតមក ស្តាំ តែគេចមិន ផុតជ្រុល ទៅបុករថយន្តបាឡែនយ៉ាងពេញ ទំហឹងតែម្តងបណ្តាលឲ្យរថយន្តដឹកកម្មករ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ផ្ងាជើងចូលហាវ ថ្នល់ចាក់កម្មករកម្មការនី ចេញពីរថយន្ត រងរបួសធ្ងន់ស្រាល៥៧នាក់។

មន្ត្រីនគរបាលបាន ឱ្យដឹងដែរថា អ្នកបើកបររថយន្តបង្កឈ្មោះប៉ៅសុវណ្ណ របួសស្រាលត្រូវសមត្ថកិច្ ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីរីឯអ្នកបើកបររថយន្តដឹកកម្មរបានរត់គេចខ្លួនបាត់ស្រម៉ោល។
សូមបញ្ជាក់ថា ចំពោះរថយន្ត ទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៏ស្នងការដ្ឋាននគបាលខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់។ គួរំលឹកថា ក្នុងឆ្នាំ២០១៥កន្លងមកនេះ មានករណីគ្រោះថ្នាក់ ចរាចរណ៏ដ៏រន្ធត់មួយដែលធ្វើឱ្យមានមនុស្សស្លាប់១៩នាក់ និងរបួស២១នាក់នៅក្នុងភូមិឃុំតែមួយផងដែរ៕

កម្មករ៥៧នាក់ រងរបួសធ្ងន់និងស្រាល ខណ:គ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ១

កម្មករ៥៧នាក់ រងរបួសធ្ងន់និងស្រាល ខណ:គ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ១

កម្មករ៥៧នាក់ រងរបួសធ្ងន់និងស្រាល ខណ:គ្រោះថ្នាក់ចរាចរលើផ្លូវជាតិលេខ១