យន្តហោះ​AIR CANADA​មួយ​ក្រោយ​ជួប​ការ​ក្រឡុក​ខ្លាំង​មក​ដល់​តូ​រ៉ុ​ង​តូ

យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កា​ណា​ដា AIR CANADA ហោះ​មក​ពី​ចិន​ទីបំផុត​អាច​ចុះ​ចត​កាលពី​ថ្ងៃ​ទី​៣១ ធ្នូ នៅ​ទីក្រុង​តូ​រ៉ុ​ង​តូ ដោយ​នាំ​អ្នកដំណើរ​ភាគច្រើន​មក​ដល់​គោលដៅ តែ​អ្នកដំណើរ​២១​នាក់​រង​របួស ដោយសារ​ការ​ក្រឡុក​ខ្លាំង​នៅ​តាម​ផ្លូវ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រុមហ៊ុន AIR CANADA ឱ្យ​ដឹង​ថា យន្តហោះ​ជើងហោះហើរ AC088 បាន​ហោះ​ចេញពី​ព្រ​លាន​យន្តហោះ PUDONG ក្រុង​សៀង​ហៃ ប្រទេស​ចិន ហើយ​ជួប​ប្រទះ​នឹង​ការ​ក្រឡុក​យ៉ាង​ខ្លាំង រួច​បង្ខំ​ឱ្យ​មានការ​ចុះ​ចត​នា​ថ្ងៃ​ទី​៣០ ធ្នូ នៅ​ទីក្រុង CALGARY ខេត្ត ALBERTA របស់​កា​ណា​ដា ដើម្បី​ព្យាបាល​អ្នក​របួស ។ អ្នកដំណើរ​២១​នាក់ ក្នុង​នោះ​មាន​កុមារ​៣​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្រុង CALGARY ។ ក្រុមហ៊ុន​បញ្ជាក់​ថា អ្នកដំណើរ​៨​នាក់​រង​របួសធ្ងន់​គួរសម តែ​ជីវិត​ពួក​គេ​ពុំ​ស្ថិត​ក្នុង​គ្រោះថ្នាក់​ឡើយ រួច​អ្នក​របួស​១៣​នាក់​ទៀត​ស្ថិត​ក្រោម​ការ​តាមដាន ។

យន្តហោះ​ជួប​បញ្ហា​នេះ​ធុន​ប៊ូ​អុ​ី​ង 777-300 ER ហើយ​ដឹក​អ្នកដំណើរ​៣២​នាក់ ព្រមទាំង​សមា​ជិ​ក្រុម​យានិក​១៩​នាក់ ៕