កម្ពុជា នឹង ចូលរួមក្នុងព្រឹត្តិការណ៍Gold Cup Tournamentនៅបង់ក្លាដេស

ភ្នំពេញ:    ​ភ្នំពេញ​:​ក្រុមបាល់ទាត់​កម្ពុជា​បាន​ចូលក្នុង​ជ​ម្រំ​ហ្វឹកហាត់​ហើយ​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Gold Cup Tournamen នៅ​ប្រទេស​បង់​ក្លា​ដេ​ស ។​

​    ​បន្ទាប់ពី​ការហ្វឹកហាត់​រយៈពេល ២ ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ព្រមទាំង បាន​សម្រាក ២ ថ្ងៃ​សម្រាប់​ ថ្ងៃ​ចូលឆ្នាំ​សាកល​នោះ​ចាប់ពី​ថ្ងៃទី ២ ធ្នូ​ទៅ​ក្រុម​កម្ពុជា​នឹង​ហ្វឹកហាត់​នៅ​សាលា​បាល់ទាត់​បាទី​រហូតដល់​ថ្ងៃទី ៥ មករា​ហើយ​ថ្ងៃទី ៦​មករា​ចេញដំណើរ​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​តែម្ដង ។​

​     ​ពួកគេ​ហ្វឹកហាត់​ជាមួយ​គ្រូ​ជនជាតិ​កូ​រេ​គឺ​លោក Tae Hoon Lee ដែល​អមដោយ​គ្រូ​ជំនួយ​កម្ពុជា​ដែលមាន​ លោក​អ៊ុង កន​យ៉ា​និ​ត លោក​ហោ សុខ​ហេង លោក​អ៊ុំ សាវង្ស និង លោក​សួង ភិរម្យ​ដែលជា​គ្រួ​បង្វឹក​អ្នកចាំទី ។​

​     ​ពិធី​សម្ភោ​ធន៍​បើក​ការប្រកួត​ធ្វើ​នៅ​ថ្ងៃទី ៧ មករា​ហើយ​កម្ពុជា​ចាប់ផ្ដើម​ប្រកួត​ដំបូង​នៅ​ថ្ងៃទី ៩​មករា​ដែល​ពូ​ល​របស់​កម្ពុ​ជាមាន​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស បា​រ៉ែ​ន និង ម៉ា​ល់​ឌី​វ ។​

​    ថ្ងៃទី​៩​មករា​ដែលជា​ថ្ងៃ​ដំបូង​កម្ពុជា​ជួប​ជាមួយ​ក្រុម​មកពី​ប្រទេស​បា​ រ៉ែ​ន​ថ្ងៃទី​១១​មករា​ជួប​ជាមួយ​ម្ចាស់ផ្ទះ​បង់​ក្លា​ដេ​ស និង ថ្ងៃទី១៣​មករា​កម្ពុជា​ជួប​ជាមួយ​ប្រទេស​ម៉ា​ល់​ឌី​វ ។​

​    ​ថ្ងៃទី​១៥ និង ១៦​មករា​ជាការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​មិនដឹងថា​ក្រុម​ កម្ពុជា​អាច​ឈានទៅ​ដល់​វគ្គ​នោះ​ឬក៏​យ៉ាងណា​នោះទេ ។​