ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​ជំរិត​ទារប្រាក់​តែ​សំណាងល្អ​រត់​រួច​

កំពង់ស្ពឺ:  ស្ត្រី​ម្នាក់​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់ សំណាងល្អ​រត់​រួច​ពី​កណ្តាប់ដៃ ពី​ក្រុមចោរប្លន់​ជំរិតទារប្រាក់​២០០០០​ដុល្លារ​មួយក្រុម​គ្រាន់តែ​បែកក្បាល​ដេ​​អស់​៣​ថ្នេរ​ប៉ុណ្ណោះ​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​នឹង​៤៥​នាទី​ព្រលប់ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០១៥​ស្ថិតនៅ​ចំណុច​ដីព្រៃ​មួយកន្លែង​ស្ថិត​ក្នុងភូមិ​ត្រពាំងវែង ឃុំ​ដំណាក់រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​បើតាម​សម្តី​លោក​ខឹម សាម៉ុន អធិការនគរបាល​ស្រុក​ឧដុង្គ​បាន​និយាយថាជនរងគ្រោះ​ឈ្មោះ​ផុង គី អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​អ្នក​ចងការ​ប្រាក់​រស់នៅភូមិ​ក្រាំង​ខ្នុ​ល ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ត្រូវបាន​ក្រុមចោរប្លន់ជំរិត​ទារប្រាក់​និង​វាយ​បែកក្បាល​មួយ​ស្នាប់​កាំភ្លើង​ដេ​៣​ថ្នេរ​កាលពី​វេលាម៉ោង​៧​នឹង​១០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​ក្រោយពី​ស្ត្រី​រងគ្រោះ​រត់​រួច​បាន​ទើប​ប្តឹងសមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​

​លោក​បាន​បន្តទៀតថា​ក្រោយ​លោក​ដឹងថា​មាន​ករណី​ប្លន់​ជំរិត​ទារប្រាក់​ពី​ស្ត្រី​រងគ្រោះលោក​បាន​បញ្ជារ​កំលាំង​នគរបាល​ស្រុក​នឹង​ឃុំ​ចុះទៅ​ពា​ត់ដល់​កន្លែង​កើតហេតុ នឹង​ស្រាវជ្រាវ​ទាំងយប់​រហូតមកដល់​វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​១ខែមករា ឆ្នាំ​២០១៦​ដោយ​រកឃើញ​ម៉ូតូ​ស្ត្រី​រងគ្រោះ​ម៉ាក​ហុងដា គុប​ជ្រុង ពណ៌​ទឹកប៊ិចពាក់​ស្លាក់​លេខ​កំពង់ស្ពឺ​1D-2971​ដែល​ក្រុមចោរប្លន់​ជំរិត​យកមក​ចោល​នឹងរកឃើញ​កាំភ្លើង​របស់​ក្រុមចោរប្លន់​ចោល​ក្នុងព្រៃ​ជិត​កន្លែង​​កើតហេតុ​១​ដើម​ផង​។​

​ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ពីរ​នាក់ ១​ឈ្មោះ រិ​ន សំអាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំមុខរបរ​មិន​ពិតប្រាកដ​។​ទី​២​ឈ្មោះ ថា ធី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ​មិនពិតប្រាកដ រស់នៅក្នុង​ភូមិ​អ​ង្រ​ង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ យកទៅអធិការ​ស្រុក​ដើម្បី​សាកសួរ​៕N/R​

ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​ជំរិត​ទារប្រាក់​តែ​សំណាងល្អ​រត់​រួច​

ស្ត្រី​ជា​អ្នករកស៊ី​ចងការ​ប្រាក់​ម្នាក់​ត្រូវ​ក្រុមចោរប្លន់​ជំរិត​ទារប្រាក់​តែ​សំណាងល្អ​រត់​រួច​