អនុវត្ត​​​ច្បាប់​ចរាចរ​​ណ៍​ផ្លូវគោក​ថ្មី​ ​​រក​ឃើញម៉ូតូ​ច្រើនគ្រឿង​​មិន​ទាន់​គោរព​​ច្បាប់

ខេត្ត​ត្បូងឃ្មុំ​ ៖ ដោយ​អនុវត្ត​​​តាម​​បទបញ្ជា​​ពី​​លោក​ឧត្តម​សេនី​យ៍​ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ក្នុង​វិធានការ​ពង្រឹង​ច្បាប់​ចរា
ចរ​ណ៍​ផ្លូវគោក​ថ្មី​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក​ក្រុង​ទាំង​៧ បាន​ចេញ​ប្រតិបត្តិការ​ចុះ​អនុវត្ត​​​ផាកពិន័យ ដោយ​បាន​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​ កាលពី​វេលា​​ព្រឹក​ថ្ងៃ​ទី​១ មក​រា ២០១៦ សំដៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ឱ្យ​​កាន់តែ​តិច​ទៅ​ៗ​​ទាំង​អ្នក​ស្លាប់​និង​​អ្នក​រង​របួស​​​ ។

លោក​វរ​សេនី​យ៍​ឯក ឈឹ​ម គឹ​ម​ហុង ស្នងការ​រង​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៍​​ថា សម្រាប់​គោលដៅ ដែល​រូប​លោក​ដឹកនាំ​កម្លាំង​​ចុះ​ទៅ​នោះឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​មក​​ពី​គ្រប់​ទិស​ទី ដែល​ជិះ​ម៉ូតូ​មិនទាន់​បាន​គោរព​ច្បាប់​ចរាចរណ៍​​ឲ្យ​បាន​១០០​%​នៅ​ឡើយ​​ទេ គឺ​អ្នក​ឌុ​ប​ពាក់មួក​​សុវត្ថិភាព ​តែ​សំរាប់​អ្នកនៅ​អង្គុយ​ពីក្រោយ​វិញ ​មិន​បាន​ពាក់មួក​​នោះ​ទេ ។