ផល​អាក្រក់​ដែល​ពាក់អាវ​ទ្រនាប់​មិនត្រូវ​ខ្លួន​មាន​អ្វីខ្លះ​?

​ ​បើសិនជា​ទំហំ​អាវទ្រនាប់​របស់​អ្នក​មិន​ល្មម​នឹង​ខ្លួន​របស់​អ្នកនោះ វា​អាច​ជះ​ផល​អាក្រក់​ទៅដល់​រាងកាយ​អ្នក ។ អាការ​ដូចតទៅ​នេះ​គឺជា​សញ្ញា​បញ្ជាក់ថា អ្នក​គួរតែ​ផ្លាស់ប្តូរ​ប្រភេទ​អាវទ្រនាប់​បាន​ហើយ​ ​ចុក​ខ្នង និង ស្មា ។ ទំហំ​អាវទ្រនាប់​អាច​ធំ​ជ្រុល ដែល​ធ្វើឱ្យ​អ្នក​ប្រឹង​ទាញ​ស្មា​ជាប្រចាំ​ដើម្បី​ទាញ​ទប់​ដើមទ្រូង ។ វី​ធី​វាស់​ទំហំ​អាវទ្រនាប់​ឱ្យបាន​ត្រឹមត្រូវ គឺ​យក​ខ្សែ​ម៉ែត្រ​វាស់​ជុំវិញខ្លួន​ត្រង់​បរិវេណ​ខាងក្រោម​សុដន់ ។ នៅ ពេលដែល​ពាក់​ល​អាវ បើសិនជា​ពាក់​ហើយ​មាន​អារម្មណ៍​ថា នៅជាប់​នឹងថ្កល់​ខាងក្រោម​ក្លៀក និង ជុំវិញ​ផ្នែក​ខាង​ខ្នង​គឺ​បង្ហាញថា ទំហំ​អាវទ្រនាប់​សមល្មម​នឹង​ទំហំ​ខ្លួន​របស់​អ្នក ។​

ផល​អាក្រក់​ដែល​ពាក់អាវ​ទ្រនាប់​មិនត្រូវ​ខ្លួន​មាន​អ្វីខ្លះ​?

ផល​អាក្រក់​ដែល​ពាក់អាវ​ទ្រនាប់​មិនត្រូវ​ខ្លួន​មាន​អ្វីខ្លះ​?
​ ​នៅពេល​មាន​ចលនា​តែងតែ​ឈឺ​សុដន់​ជា​និ​ច្ចៈ អាវទ្រនាប់​អាច​ធំ​ជ្រុល ឬ​បើ​មិន​អ៊ីចឹង​ទេនោះ​អាច​បណ្តាលមកពី​ភាពយឺត​នៃ​ក្រណាត់​ដែល​យកមក​ធ្វើជា​អាវទ្រនាប់​យឺត​យារ​ពេក ដែលជា​ហេតុ​ធ្វើឱ្យ​សុដន់​ពុំមាន​អ្វី​ទប់ ទើបបានជា​នៅពេល​មាន​ចលនា​វា​លោត​ចុះ​លោត​ឡើង ។ មូលហេតុ​មួយទៀត​អាច​បណ្តាលមកពី​ទំហំ​ជុំវិញខ្លួន​នៃ​អាវទ្រនាប់​ធំ​ពេក ដែលជា​ហេតុ​ធ្វើឱ្យ​ផ្នែក​ខាងក្រោយ​រំកិល​ឡើង​ខ្ពស់ ហើយ​អាវទ្រនាប់​នឹង​ផ្អៀង​ចុះ ។​

ផល​អាក្រក់​ដែល​ពាក់អាវ​ទ្រនាប់​មិនត្រូវ​ខ្លួន​មាន​អ្វីខ្លះ​?
​ ​ខាងក្រោម​សុដន់​មាន​ស្នាម​ក្រហមៈ អាច​បណ្តាលមកពី​លួស​ទប់​ខាងក្រោម​សុដន់​ធ្វើ​មិន​បានល្អ ឬ មិន​ក្រាស់​ល្មម ដែលនាំឱ្យ​សង្កត់​បរិវេណ​ខាងក្រោម​សុដន់ ឬ បើ​មិន​អ៊ីចឹង​ទេនោះ គឺអាច​មកពី​ទំហំ​អាវទ្រនាប់​ធំ​ពេក ដែលជា​ហេតុ​មិនអាច​ទ្រ​សុដន់​បានល្អ នាំឱ្យ​សុដន់​កកិត​នឹង​ស្បែក​រហូតដល់​ធ្វើឱ្យ​កើត​ទៅជា​ស្នាម​ក្រហម ៕
ផល​អាក្រក់​ដែល​ពាក់អាវ​ទ្រនាប់​មិនត្រូវ​ខ្លួន​មាន​អ្វីខ្លះ​?