ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​បង្ខំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញៈ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ខណៈ​រួប​គេ​ជិះ​ម៉ូតូ​មួយគ្រឿង ក្នុង​ល្បឿន​លឿន​ហើយ​ចាប់​ហ្វ្រាំង​បង្ខំ​ក៏​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់ កាលពី​វេលា​ម៉ោង ៩ យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ឃ្លី​ក ពណ៌​ខ្មៅ ពាក់​ស្លា​លេខ​ភ្នំពេញ​1FH 2347 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ។

ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​បង្ខំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​បង្ខំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

ដោយបើកបរនៅក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏បាន​វាក់​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ដែល​នៅខាងមុខ ទើប​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ។
​ក្រោយពេល​កើតហេតុ​ជនរ​ងរ​គ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​ត្រូវបាន​មិត្តភក្តិ​យកទៅ​រក្សាទុក​ផងដែរ ៕ (​ប្រភព TV5)

ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​បង្ខំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ ជិះ​ម៉ូតូ​លឿន​ចាប់​ហ្វ្រាំង​បង្ខំ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​