រថយន្ត មិនស្គាល់ម៉ាក បុកម៉ូតូមួយគ្រឿង បណ្តាលអោយ មនុស្សស្លាប់ យ៉ាងអាណោចអាធ័ម

កណ្តាល៖ ករណីគ្រោះថ្នាក់ចរាចណ៏ មួយកើតឡើងនៅវេលា ម៉ោង២០និង៤០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលបង្កឡើងរវាង រថយន្ត និងម៉ូតូ ចំណុចឃុំត្បែង ស្រុកកណ្តាលស្ទឺង លើកំណាត់ផ្លូវជាតិ(៣) គីឡូម៉ែត្រ ៣៤-៣៥ បណ្តាលអោយបុរសម្នាក់ស្លាប់។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ឈ្មោះ សាន សុខា ប្រុសអាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិក្រាំងលាវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានស្លាប់ភ្លាមៗ  បើកម៉ូតូ ម៉ាកសង់ ០១៥ (គ្មានស្លាកលេខ)។ សមត្ថកិច្ចបន្តថា មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារដួលខ្លួនឯង ហើយឡានមកពីក្រោយកិនស្លាប់ ចំពោះសាកសព បានប្រគល់អោយ សាច់ញាតិរួចរាល់ព្រមទាំងម៉ូតូ។

គួរបញ្ជាក់ថា ក្រោយកើតហេតុ រថយន្តដែលកិនជនរងគ្រោះស្លាប់ គឺបានបើកគេចខ្លួនបាត់ស្រមោល៕

រថយន្ត មិនស្គាល់ម៉ាក បុកម៉ូតូមួយគ្រឿង បណ្តាលអោយ មនុស្សស្លាប់ យ៉ាងអាណោចអាធ័ម
រថយន្ត មិនស្គាល់ម៉ាក បុកម៉ូតូមួយគ្រឿង បណ្តាលអោយ មនុស្សស្លាប់ យ៉ាងអាណោចអាធ័ម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត