ជិះម៉ូតូប៉ះអ្នក ជិះកង់ដួល រងរបួសស្រាល រថយន្តគេច មិនផុតកិន ជើងអ្នកជិះម៉ូតូ បាក់ម្ខាង

ខេត្តកណ្តាល៖ បុរសម្នាក់រងរបួសស្រាលនិង យុវជនម្នាក់ រងរបួសបាក់ជើង ម្ខាងដោយសារ ជិះម៉ូតូប៉ះកង់ ដួលបណ្តាល ឲ្យអ្នកជិះកង់រងរបួសស្រាល ប៉ុន្តែខណៈដួលនោះ ត្រូវរថយន្តមួយគ្រឿងបើកមកគេច មិនផុតកិនជើង អ្នកបើកបរម៉ូតូបាក់ម្ខាង ហេតុការនេះកើងឡើងកាលពីម៉ោង១៩និង០០នាទីយប់ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅខាងមុខខារ៉ាអូខេប៊ី ហ្គោលផ្លូវលេខ115 ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យុវជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ រឿន ភានិត អាយុ18ឆ្នាំ រស់នៅក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ជិះម៉ូតូម៉ាក Suzuki Smash Revo ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AP-9269និងបុរសអ្នកជិះកង់ឈ្មោះ ស្រ៊ីវ សំណាង អាយុ54ឆ្នាំ រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា ។ អ្នកបើកបររថយន្តឈ្មោះ ជា ផល្លា ភេទប្រុស អាយុ31ឆ្នាំរស់នៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយក ស្រុកពាមរ ខេត្តព្រៃវែងបើកបររថយន្តមួយគ្រឿងម៉ាកVolVO ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 3C-8252 ។

នគរបាលឲ្យដឹងថា មុនពេលកើតហតុជនរងគ្រោះ ជិះម៉ូតូម្នាក់ឯងពីកើត ទៅលិចលុះដល់ចំណុចកើតហេតុ បានវគ្គជា មួយអ្នកជិះ កង់ឆ្លងផ្លូវពីជើង ទៅត្បូងបណ្តាល ឲ្យដួលអ្នកជិះ កង់រងរបួសស្រាលស្រប ពេលនោះក៏មានរថយន្តមួយ គ្រឿងបើកមកគេច មិនផុតជ្រុលទៅកិនជើងអ្នកជិះម៉ូតូបណ្តាលឲ្យបាក់ម្ខាង ភ្លាមៗនោះជនរងគ្រោះ ទាំងពីរ ត្រូវបានគេដឹកបញ្ជូនទៅរថយន្តសង្គ្រោះ របស់ស្នងការខេត្តកណ្តាល ទៅកាន់គ្លីនិកកែវសាន្ តម្នាក់និងម្នាក់ទៀត ទៅសង្គ្រោះ នៅមន្ទីរពេទ្យចាក់អង្រែ ។ ចំណែកឯវត្ថុតាង ត្រូវបាន យកទៅរក្សាទុកនៅអធិការ ដ្ឋានដើម្បីរង់ចាំដោះស្រា យគ្នាជាក្រោយ អ្នកបើកបររថយន្តត្រូវក្រុមគ្រួសារ មកធានា ត្រឡប់ទៅ ផ្ទះដោយរង់ចាំដោះស្រាយគ្នាជាក្រោយ៕

ជិះម៉ូតូប៉ះអ្នក ជិះកង់ដួល រងរបួសស្រាល រថយន្តគេច មិនផុតកិន ជើងអ្នកជិះម៉ូតូ បាក់ម្ខាង

ជិះម៉ូតូប៉ះអ្នក ជិះកង់ដួល រងរបួសស្រាល រថយន្តគេច មិនផុតកិន ជើងអ្នកជិះម៉ូតូ បាក់ម្ខាង
ជិះម៉ូតូប៉ះអ្នក ជិះកង់ដួល រងរបួសស្រាល រថយន្តគេច មិនផុតកិន ជើងអ្នកជិះម៉ូតូ បាក់ម្ខាង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត