ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា ​ជនសង្ស័យ២នាក់បាន ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​កាលពីយប់ថ្ងៃទី ៣១ធ្នូ ​ពាក់ព័ន្ឋ​នឹង​ការចាប់ អ្នកចង​ការបា្រក់ និងទិញលក់ ស្រូវជំរិតទារលុយ ​។

សេចក្តីរាយការណ៍​បានស្រង់របាយការណ៍​របស់សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យទំាង២នាក់ឈ្មោះ ​ទិន សំអាន​ ប្រុស អាយុ២៩ឆ្នាំ​ និងម្នាក់ទៀតឈ្មោះ​ ផា ធីម ប្រុស អាយុ២០ឆ្នាំ​ ទំាងពីរនាក់មានមុខរបរ​មិនពិតបា្រកដ និងរស់នៅក្នុង ភូមិអង្រ្គង​ ឃុំដំណាក់រំាង ស្រុកឧដុង្គ ។ ​ចំណែកជន រងគ្រោះឈ្មោះ ​ផុង គី ភេទស្រី ​អាយុ៤៧ឆ្នាំ មុខរបរ​​ជាអ្នកចងការបា្រក់ ​និងទិញលក់ស្រូវ ​មានទីលំនៅក្នុងភូមិត្រពំាងខ្នុរ ​ឃុំដំណាក់រំាង ​ស្រុកឧដុង្គ ។

ប្រភពបន្តថា ​មុនពេលកើតហេតុ ​នៅម៉ោងប្រមាណ៧យប់ថ្ងៃទី៣១​ ធ្នូ ២០១៥​ ជនរងគ្រោះបានវិលត្រឡប់ពី​ ប្រមូលស្រូវដែល ទិញ​ពីប្រជាពលរដ្ឋក្នុងភូមិ ​លុះជិះម៉ូតូមក​ដល់​ចំណុច ព្រៃក្រោយវត្តអង្រ្គង​ ស្ថិតក្នុងភូមិអង្រ្គង ​ឃុំដំណាក់រំាង ​ក៍លេចមុខជន សង្ស័យពីរនាក់​ ម្នាក់មានកំាភ្លើងខ្លី K59​មួយដើម ​ភ្ជង់អូសចូល ព្រៃ​ចាប់ចង ប្រមូលយក​សម្ភារ​ គ្រឿង​អលង្ការ ​និងលុយដែល នៅជាប់ខ្លួន  និងទារលុយ២ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​លុះពេលជនសង្ស័យទារលុយ ​ជនរងគ្រោះ​ក៍ទូរស័ព្ទ​ឲ្យកូន​យក លុយ២ម៉ឺនដុល្លារ មកលោះ ​។ មួយសន្ទុះក្រោយមក ​ជនរងគ្រោះ​ក៍និយាយទៅ កាន់ជនសង្ស័យថា ​កូនប្រុសបានយកលុយ​ ធ្វើដំណើរមកតាម ផ្លូវហើយ ​ហើយ​ជនរងគ្រោះក៍រើចំណង ​រួចរត់ចូលភូមិស្រែកឲ្យ ប្រជាពលរដ្ឋ​ជួយ​អំឡុងពេល​ រត់នោះជនសង្ស័យ​ មិនបាញ់សម្លាប់ទេ ​ដោយនិយាយថាអាណិត ​ហើយជនសង្ស័យក៍លាក់ កំាភ្លើងក្នុងគុម្ព​ស្មៅ រត់គេចខ្លួនបាត់ ​ដោយយកទៅ​ជាមួយ សម្ភារ​គ្រឿង​អលង្ការ​ និងលុយជន រង​គ្រោះក្នុងនោះមាន​ ៖ ខ្សែ.កផ្លាកទីនទម្ងន់៥ជី​ ខ្សែដៃផ្លាកទីន ទម្ងន់១តម្លឹង ​ចិញ្ចៀន១វង់ ​និងលុយ៤៩ម៉ឺនរៀល ។

យ៉ាងណាក៍ដោយ​ប៉ុន្មានម៉ោងក្រោយមក​ជនសង្ស័យ២នាក់ខាងលើ​ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានតែម្តង ។

សេចក្តីរាយការណ៍បន្តថា ​នៅព្រឹកថ្ងៃទី០១ មករា ២០១៦​ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងរកឃើញកំាភ្លើង​ខ្លី របស់ជនសង្ស័យ ​និងគ្រាប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទំាង២នាក់ ​សមត្ថកិច្ចកំពុងសួរចម្លើយនិង​ឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ​ដើម្បីកសាង សំណុំរឿង​បញ្ជូនបន្តទៅ​ សាលា​ដំបូង​ចាត់ ការ​តាមច្បាប់៕ 

ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន
ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន
ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន
ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន

ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន
ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន
ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន
ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​ មានលុយនៅជនបទ ​ឯជនសង្ស័យ​ ២នាក់ត្រូវឃាត់ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត