វៀតណាម និង​ចិន​បង្កើត​បណ្តាញទូរស័ព្ទ​ផ្ទាល់​រវាង​ក្រសួង​ការពារ​ប្រទេស

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​វៀតណាម ឧត្តមសេនីយ៍ PHUNG QUANG THANH កាលពី​ថ្ងៃ្ង​ទី​៣១ ធ្នូ បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​សម​ភាគី​ចិន ឧត្តមសេនីយ៍ CHANG WANNIAN នា​ឱកាស​បង្កើត​បណ្តាញ​ទាក់ទង​តាម​ទូរស័ព្ទ​ដោយ​ផ្ទាល់​រវាង​ក្រសួង​ការពារ​ប្រទេស​នៃ​ប្រទេស​ទាំង​២ ។

រដ្ឋមន្ត្រី​ទាំង​២​រូប​វាយតម្លៃ​ថា ការ​បង្កើត​ខ្សែ​ទូរស័ព្ទ​នេះ​ជា​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ បង្ហាញ​ពី​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​២ ។ រដ្ឋមន្ត្រី​ទាំង​២​រូប​ក៏​វាយតម្លៃ​ដែរ​ថា ការ​បង្កើត​ខ្សែ​ទូរស័ព្ទ​នេះ​ក៏​ជា​លក្ខខណ្ឌ​អនុគ្រោះ​ផង​ដែរ​ដល់​កិច្ច​សហប្រតិបត្តិការ​ខាង​កិច្ច​ការពារ​រវាង​វៀតណាម និង​ចិន ។

ឧត្តមសេនីយ៍ PHUNG QUANG THANG និង​ឧត្តមសេនីយ៍ CHANG WANIAN វាយតម្លៃ​ថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រយៈពេល​ចុង​ក្រោយ​នេះ​ក្លាយទៅជា​មុំ​ចង្ក្រាន​មួយ​នៃ​ទំនាក់ទំនង​រវាង​វៀតណាម និង​ចិន ហើយ​រួមចំណែក​ដល់​ការ​ថែរក្សា​សន្តិភាព ស្ថេ​រ​ភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​ដែល​ឆ្លើយ​តប​ចំពោះ​ផលប្រយោជន៍​របស់​ប្រជាជន​ទាំង​២ ហើយ​ក៏​រួមចំណែក​ផង​ដែរ​ដល់​ការ​ដោះស្រាយ​ទំនាស់​ឈរ​លើ​មូលដ្ឋាន​នៃ​ទស្សនាទាន រួម​ដែល​ព្រមព្រៀង​គ្នា​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ។

រដ្ឋមន្ត្រី​ទាំង​២​រូប​ព្រមព្រៀង​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​វិស័យ​ការពារ ក្នុង​នោះ​មានការ​ពង្រឹង​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​មន្ត្រី​យោធា ការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​បណ្តា​កិច្ចព្រមព្រៀង​ដែល​រួមចំណែក​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ដល់​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​ទាំងស្រុង​វៀតណាម​-​ចិន ៕