ប្រធានាធិបតី​អីុរ៉​ង់​គ្រោង​ជំរុញ​កម្មវិធី​មី​ស៊ី​ល​ឆ្លើយ​តប​ទណ្ឌកម្ម​អា​មេ​រិ​ក

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អីុ​រ៉​ង់ IRNA ថា ប្រធានាធិបតី​អីុ​រ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី កាលពី​ថ្ងៃ​ទី​៣១ ធ្នូ បាន​ផ្តល់​ការ​ណែនាំ​នានា​សម្រាប់​កម្មវិធី​មី​ស៊ី​ល​របស់​ប្រទេស​ដែល​ត្រូវ​គិតគូរ និង​ធ្វើ​ឱ្យ​សម្រេច​ឆាប់​ៗ រួច​សមត្ថភាព​មី​ស៊ី​ល​របស់​អីុ​រ៉​ង់​ត្រូវ​ពង្រឹង​ជា​ការ​ឆ្លើយ​តប​ចំពោះ​ទណ្ឌកម្ម​ដែល​លើក​ឡើង​ដោយ​សហរដ្ឋអាមេរិក ។

ការ​អះអាង​ទាំងនេះ​របស់​លោក​ប្រធានាធិបតី​រ៉ូ​ហា​នី ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រសួង​រតនាគារ​អា​មេ​រិ​ក​ដែល​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​សិក្សា​ពី​ទណ្ឌកម្ម​ទាំងឡាយ​ប្រឆាំង​អីុ​រ៉​ង់​ដោយសារ​ប្រទេស​នេះ​បន្ត​ពង្រឹង​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក ។

ក្នុង​សារលិខិត​មួយ​ច្បាប់​ផ្ញើ​ដល់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​លោក ប្រធានាធិបតី​អីុ​រ៉​ង់​យល់​ថា ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ផលិត​ឱ្យ​បាន​ឆាប់ មី​ស៊ី​ល​ផ្សេង​ៗ​ក្នុង​ក្រប​ខណ្ឌ​នៃ​នយោបាយ​ការពារ ។ ក្រសួង​ការពារ​ប្រទេស​មាន​កាតព្វកិច្ច​កែ​លម្អ​សមត្ថភាព​បណ្តា​មី​ស៊ី​ល​របស់​ប្រទេស​ក្នុង​ករណី​ដែល​សហរដ្ឋ​អា​េ​ម​រិ​ក​នៅ​តែ​មានៈ​ចាត់វិធានការ​ខុសឆ្គង និង​ជ្រៀតជ្រែក ៕