ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​សៀមរាប​ជាង​១៥ម៉ឺន​នាក់

ខេត្តសៀមរាប ៖ រាត្រី​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៥​ចូល​ឆ្នាំ​២០១៦ លោក​បណ្ឌិត ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានឱ្យ​ដឹង​ថា នៅ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​ក្នុង​ខេត្តសៀមរាប មាន​មោទនភាព​ក្រៃ​លែង ដែល​បាន​ទទួល​ស្វាគមន៍​ចំពោះ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឆ្លង​ប្រទេស និង​ឆ្លង​ទ្វីប និង​មក​ពី​បណ្តា​ប្រទេស​ជិត​ឆ្ងាយ​នៅ​លើ​ពិភពលោក ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​មក​ពី​តាម​បណ្តា​រាជ​ធា​ធានី ខេត្ត ក្រុង មក​ជួបជុំ​គ្នា​នៅ​លើ​ទឹកដី​ខេត្តសៀមរាប ដើម្បី​ទទួល​ការ​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ទទួលយក​នូវ​សុភមង្គល​ថ្មី ឆ្នាំ​ថ្មី​ឆ្នាំ​២០១៦ ចូល​មក​ដល់ ។ លោក បណ្ឌិត​បាន​បន្ត​ថា ការ​ជួបជុំ​របស់​ភ្ញៀវ​ទេសចរ​ស្ទើរ​គ្រប់​ទិស​ទី​ដែល​មក​ឆ្លង​ឆ្នាំ​នៅ​ខេត្តសៀមរាប​មាន​ប្រមាណ​ជាង​១៥​ម៉ឺន​នាក់ ។