ពិធីករ ប៊ី អាយ ជី ចាប់ផ្តើម​ត្អូញត្អែរ​ពី​រឿង​

​ពិធី​ករ​មាឌ​យក្ស​ដ៏​មាន​ប្រជាប្រិយភាព​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN លោក ប៊ី អាយ ជី បាន​ត្អូញត្អែរ​ដាក់​អ្នក សារព័ត៌មាន​ក្នុងស្រុក​ពី​រឿង​ដែល​លោក​មាន​មាឌធំ ហើយ​ពិបាក​ក្នុង​ការរក​សម្លៀកបំពាក់​មក​ស្លៀកពាក់​ប្រចាំថ្ងៃ ក៏ដូចជា​សម្រាប់​ឡើង​ក្នុង​កម្មវិធី​ផ្សេងៗ ស្រប​ពេលដែល​តារា​សិល្បៈ​ភាគច្រើន​សុទ្ធតែ​ទទួលបាន​ការជួយ ឧបត្ថម្ភ​សម្លៀកបំពាក់​ពី​ហាង​លក់​សម្លៀកបំពាក់​ផ្សេងៗ​ក្នុងពេល​មានកម្ម​វិធី​ម្តងៗ​នោះ​។

ពិធីករ ប៊ី អាយ ជី ចាប់ផ្តើម​ត្អូញត្អែរ​ពី​រឿង​

​ពី​ធី​ករ និង ជា​តារា​សម្តែង​មាឌធំ​ដែលមាន​សមត្ថភាព​អាចធ្វើ​ជា​ឌី​ជេ និង រ៉េ​ប យ៉ាង​ល្អ​រូបនេះ ហាក់​មាន​ភាព​លេចធ្លោ​បំផុត​ខាង​ផ្នែក​ទម្ងន់ ដែលជា​ហេតុ​ធ្វើឱ្យ​លោក​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​ពី​ផលិតករ​នានា ហើយ​ហាក់​ត្រូវប៉ាន់​បំផុត​ខាង​តួ​បែប​កំប្លែង ក្រ​ម៉ិច​ក្រមើម​នោះ​។

ពិធីករ ប៊ី អាយ ជី ចាប់ផ្តើម​ត្អូញត្អែរ​ពី​រឿង​

​បើទោះបីជា​បញ្ហា​ធាត់​នេះ ធ្វើឱ្យ​លោក​ទទួលបាន​ការងារ​ច្រើន​ពី​សិល្បៈ​ក៏ដោយ ក៏​លោក​ចង់​សម្រក​ទម្ងន់ របស់លោក​ឱ្យមាន​ទម្ងន់​ធម្មតា​ដូច​តារា​សិល្បៈ​ដទៃទៀត​ដែរ ព្រោះតែ​ការ​ធាត់​នេះ​វា​ប្រឈមមុខ​ទៅនឹង​បញ្ហា សុខភាព​ទៅ​ថ្ងៃក្រោយ ហើយក៏​ពិបាក​រក​សម្លៀកបំពាក់​ក្នុងការ​ស្លៀកពាក់​ផងដែរ ដោយ​លោក​បាន​បញ្ជាក់ថា រាល់​ការឡើង​ក្នុង​កម្មវិធី​ម្តងៗ លោក​ត្រូវ​ចំណាយ​យ៉ាងហោចណាស់​ក៏​ក្បែរ​ខ្ទង់ ​១០០$​ដែរ ព្រោះតែ​គ្មាន​អ្នក ឧបត្ថម្ភ​ដូចជា​តារា​មួយចំនួន ហើយក៏​ពិបាក​រក​ហាង​លក់​សម្លៀកបំពាក់​ដែលមាន​ទំហំ​លេខ​ខោ​អាវធំ​ដូច​រូបរាង​របស់លោក​ណាស់​។

ប៉ុន្តែ​បើទោះបីជា​លោក​មាន​រូបរាង​យក្ស​បែបនេះ​ក៏ដោយ ក៏​សព្វថ្ងៃនេះ​លោក​មាន​ប្រពន្ធ និង មានកូន​រួចទៅហើយ​ដែរ ៕ ភូមិន្ទ

ពិធីករ ប៊ី អាយ ជី ចាប់ផ្តើម​ត្អូញត្អែរ​ពី​រឿង​