Old Trafford ជាកន្លែងគួរឱ្យ​ ធុញបំផុត សម្រាប់ទស្សនា ការប្រកួត?

កីឡា៖ Old Trafford កីឡដ្ឋានរបស់ក្រុម Manchester United គឺជាកីឡដ្ឋានគួរឲ្យធុញទ្រាន់បំផុត សម្រាប់អ្នកទស្សនាការប្រកួតបាល់ទាត់ បើប្រៀបធៀបទៅនឹងកីឡដ្ឋានក្រុមមកលីកទាំង៤នៅអង់គ្លេស ចំនួន៩២ក្រុម។

ក្រុម Man Utd របស់លោក Louis van Gaal បានធ្លាក់ទម្រង់ប្រយុទ្ធយ៉ាងខ្លាំងនៅ Premier League រដូវកាលនេះ ខណៈដែល៦ប្រកួតក្នុងលីកចុងក្រោយ ពុំទាន់ឈ្នះសោះ និងស្ថិតនៅលេខ៦។ តាំងពីបើករដូវកាលមក Man Utd ប្រកួតនៅ Old Trafford ក្នុងលីក មានគ្រាប់បាល់តែ១៣គ្រាប់ទេ ក្នុងនោះ ស៊ុតចូលគេ១០ គេស៊ុតចូលវិញ៣គ្រាប់ ហើយនេះជាចំនួនគ្រាប់បាល់ដ៏តិចបំផុត ធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា គួរឲ្យធុញទ្រាន់។

យ៉ាងណាមិញ បើក្រឡេកទៅមើលស្ថិតិការប្រកួតកន្លងមករបស់ក្រុមអង់គ្លេសដែលលេងនៅ Premier League និងលីកលំដាប់ក្រោមៗ៣ផ្សេងទៀត ឃើញថាកីឡដ្ឋាន Old Trafford មានគ្រាប់បាល់តិចជាងគេបង្អស់ ស្ថិតនៅចំណាក់ថ្នាក់បាតតារាងលេខ៩២ ក្នុងចំណោមក្រុមអង់គ្លេសចំនួន៩២។

បើប្រៀបទៅនឹងជំនាន់អ្នកចាត់ការ Sir Alex Ferguson ដឹកនាំរដូវកាល២០១២-១៣ ក្រុមបិសាចក្រហម លេងតែ៤ប្រកួត អាចរកបាន១៣គ្រាប់ក្នុងដីខ្លួនឯង ស្មើនឹងចំនួនគ្រាប់បាល់ពាក់កណ្ដាលរដូវកាលរបស់ក្រុម Man Utd បច្ចុប្បន្ន៕

ប្រភព៖ សប្បាយ (http://news.sabay.com.kh/)

Old Trafford ជាកន្លែងគួរឱ្យ​ ធុញបំផុត សម្រាប់ទស្សនា ការប្រកួត?

Old Trafford ជាកន្លែងគួរឱ្យ​ ធុញបំផុត សម្រាប់ទស្សនា ការប្រកួត?

Old Trafford ជាកន្លែងគួរឱ្យ​ ធុញបំផុត សម្រាប់ទស្សនា ការប្រកួត?