១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

បចេ្ចកវិទ្យា៖ Gear S2 Classic ជានាឡិកាទំនើប ចុងក្រោយរបស់ក្រុមហ៊ុន Samsung ដែលប្រើប្រព័ន្ធប្រតិបត្តិការ Tizen ជំនួសឱ្យ Android Wear។ នាឡិកាវៃឆ្លាតមួយនេះរូបរាងស្រស់ស្អាតកាលីបខុសពី Gear ស៊េរីមុន។ មានចំណុចពិសេសអីខ្លះ គួរទិញ Gear S2 Classic ប្រើឬអត់? សំនួរនេះអាចពិបាកបន្តិច ដោយសារអ្នកប្រើប្រាស់អាចមិនទាន់យល់ពីលក្ខណៈពិសេសរបស់នាឡិកាឆ្លាតវៃនេះ។ បើពិបាកអ៊ីចឹង Sabay នឹងបង្ហាញលក្ខណៈពិសេស ១០ ចំណុចរបស់ Gear S2 មុនពេលអ្នកសម្រេចចិត្តទិញប្រើ។

១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

១. រូបរាងបង្ហាញភាពឡូយឆាយ៖

រូបរាង Gear S2 Classic បង្ហាញរាងលេចធ្លោស្រោបទៅដោយលោហធាតុរឹងមាំនិងរលើបរលោង ការពារឆ្កូត ព្រមទាំងមានកងបង្វិល (Rotating Bezel) យ៉ាងស្អាតនៅផ្នែកលើនាឡិកា។ នៅគែមខាងស្តាំ Gear S2 Classic មានប៊ូតុង Menu ខាងក្រោមនិងប៊ូតុង Back នៅផ្នែកខាងលើ ងាយស្រួលសម្រាប់ការគ្រប់គ្រងទៅលើមុខងារក្នុង Gear S2។ ប៊ូតុង Menu ខាងក្រោមអាចដើរតួជាប៊ូតុង Power ដោយគ្រាន់តែចុចឱ្យយូរ សម្រាប់ការបិទឬបើកនាឡិកា Gear S2 នេះ។

ចំណែកឯអេក្រង់របស់ Gear S2 Classic បំពាក់ដោយកញ្ចក់ប្រភេទ Corning Gorilla Glass 3 ជាប្រភេទកញ្ចក់រឹងមាំ ការពារឆ្កូតផ្សេងៗ។ និយាយរួមពេលពាក់ Gear S2 Classic អ្នកនឹងមានអារម្មណ៍ថាស៊ីវិល័យជាងមុន ដោយសាររូបរាងដ៏ទាក់ទាញស្រោបដោយលោហៈរឹងមាំនិងរលើបរលោងរបស់វា។

១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

២. អាចហៅ (Call) ទទួល (Answer) ទូរសព្ទនិងផ្ញើសារជំនួសទូរសព្ទ៖

ពេលមាននរណាម្នាក់ខលចូលទូរសព្ទ Android របស់អ្នក នោះ Gear S2 Classic នឹងផ្ដល់ដំណឹងភ្លាមៗ ដែលអាចឱ្យអ្នកចុចទទួលបានដោយមិនបាច់ចុចទូរសព្ទ ហើយអ្នកក៏អាចហៅចេញទៅកាន់មិត្តភ័ក្ដិអ្នកវិញបានដូចគ្នាដោយប្រើ Gear S2 Classic។ Gear S2 Classic មានមុខងារផ្ញើសារជាអក្សរទៅកាន់ទូរសព្ទមិត្តភ័ក្ដិអ្នកបានយ៉ាងងាយស្រួល ពេលអ្នកមិនចង់ហៅ (Call) ចេញ។

*Gear S2 Classic ត្រូវតែភ្ជាប់ជាមួយទូរសព្ទប្រើ Android ទើបអាចប្រើមុខងារខាងលើបាន។

១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

៣. មុខងារ S Health ចាំបាច់សម្រាប់ការថែទាំសុខភាព

Gear S2 Classic បំពាក់ដោយមុខងារថែទាំសុខភាពយ៉ាងពិសេស ដោយការតាមដានរាល់សកម្មភាពហាត់ប្រាណរាល់ថ្ងៃរបស់អ្នក ដូចជាការដើរ ការជិះកង់ កម្រិតជាតិទឹក និងតាមដានចង្វាក់បេះដូងរបស់អ្នកជាប្រចាំ តាមរយៈសិនស័របំពាក់នៅផ្នែកបាតនៃ Gear S2 Classic។ បើអ្នកពុំបានហាត់ប្រាណញឹកញាប់នោះ មុខងារ S Health នឹងប្រាប់អ្នកថាត្រូវធ្វើលំហាត់ប្រាណណាមួយដើម្បីមានសុខភាពល្អ។

១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

៤. មុខងារស្ដាប់ចម្រៀងដោយមិនបាច់មានទូរសព្ទ៖

អ្នកអាចស្តាប់ចម្រៀងបានលើ Gear S2 Classic ដោយគ្រាន់តែ Sync ចម្រៀងពី Smartphone ទុកប្រើពេលក្រោយដោយមិនបាច់មានទូរសព្ទ។

៥. Connection៖

Gear S2 Classic អាចភ្ជាប់ទៅនឹងប្រព័ន្ធ WiFi, Bluetooth និង NFC បាន។

៦. អាចអានព័ត៌មានអនឡាញ៖

ក្រោយពីអ្នកបានភ្ជាប់ WiFi សម្រាប់ Gear S2 Classic រួចហើយ អ្នកអាចបើកកម្មវិធីឈ្មោះ CNN ដើម្បីអានព័ត៌មានដែលកំពុងកើតឡើងជុំវិញពិភពលោកបានផងដែរ។

១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

៧. សាកថ្មឥតខ្សែ (Wireless Charger Dock)៖

ភាពងាយស្រួលក្នុងការសាកថ្ម Gear S2 Classic គឺមិនបាច់ប្រើខ្សែនោះទេ។ ឧបករណ៍សាកថ្មរបស់ Gear S2 Classic ប្រើមេដែកដើម្បីភ្ជាប់ផ្នែកបាតនៃនាឡិកាទៅនឹងដុំសាកពេលត្រូវបញ្ចូលថ្មម្តង។

១០ ចំណុច សម្រេចចិត្ត មុនទិញនាឡិកា Gear S2 Classic កុំឲ្យខុសបំណង (VIDEO)

៨. មានប្រព័ន្ធការពារជ្រាបទឹក៖

Gear S2 Classic អាចការពារការជ្រាបទឹក ពេលហាត់ប្រាណបែកញើស ឬដើរក្រោមភ្លៀង ហើយរឹតតែពិសេសទៅទៀតនោះគឺវាអាចធន់ក្នុងទឹកជម្រៅ ១ម៉ែត្រកន្លះរយៈពេល៣០នាទីដោយមិនមានបញ្ហា។

៩. ផ្ទៃនាឡិកាសម្រាប់ Gear S2 Classic មានច្រើនម៉ូដ៖

អ្នកអាចផ្លាស់ប្តូរម៉ូដផ្ទៃនាឡិកា Gear S2 Classic ប្លែកៗគ្នាបានតាមចិត្ត ហើយអ្នកក៏អាចដោនឡូតម៉ូដផ្ទៃនាឡិកាប្លែកៗផ្សេងទៀតបាន ដោយប្រើកម្មវិធី Gear Manager ដែលដំឡើងលើទូរសព្ទ Android របស់អ្នក។

១០. ថាមពលថ្មប្រើបាន ២ថ្ងៃ ពេលសាកពេញ (250mAh)៖

ថាមពលថ្មរបស់ Gear S2 Classic ពិតជាអស្ចារ្យខុសពី Smartwatch ដទៃ ដោយអាចកាន់ថ្មបានរយៈពេល២ថ្ងៃ (យោងតាមការធ្វើតេស្តរបស់ Sabay)។ ដូច្នេះអ្នកនឹងមិនបាច់រវល់ដោតបញ្ចូលថ្ម Gear S2 Classic ជាទីស្រឡាញ់ញឹកញាប់តទៅទៀតនោះទេ។

***សរុប៖

សរុបមកតាមរយៈការធ្វើតេស្តរបស់ Sabay ទៅលើ Gear S2 Classic រយៈពេលប្រហែលជាង ១សប្តាហ៍កន្លងមក អាចនិយាយបានថា Smartwatch ស៊េរីក្រោយរបស់ Samsung នេះពិតជាមានមានប្រយោជន៍និងសមត្ថភាពខ្លាំងគ្រាន់បើ។ ថាមពលថ្មរបស់ Gear S2 Classic អាចស៊ូបានដល់ទៅពីរថ្ងៃ ហើយការសាកថ្មក៏រឹតតែងាយទៀតដោយការសាកថ្មឥតខ្សែ (Wireless Charger Dock) រីឯមុខងារស្ដាប់ចម្រៀងនិងតាមដានសុខភាពគឺកាន់តែងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃ។

មួយវិញទៀតប្រព័ន្ធប្រតិបត្តិការ Tizen ផ្ទាល់ដែល Samsung បង្កើតគឺពិតងាយស្រួលប្រើ និងមាន Interface ស្អាតមិនចាញ់ Android របស់ Google ឡើយ។

ត្បិតតែមានសារប្រយោជន៍ច្រើន តែបើនិយាយពីអេក្រង់ Gear S2 Classic ទំហំ ១,២អ៊ីញនោះ នៅរាងតូចបន្តិចក្នុងការចុចនិងមិនសូវសក្ដិសមចំពោះអ្នកមានកដៃនិងម្រាមដៃធំៗនោះឡើយ។ លើសពីនេះបើសិន Gear S2 Classic មានពណ៌ច្រើនជម្រើសផ្សេងទៀតក្រៅពីពណ៌ខ្មៅ គឺរឹតតែប្រសើរ ហើយប្រាកដជាទទួលការចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕

ប្រភព៖ សប្បាយ (http://news.sabay.com.kh/)