តើកំប៉េះគូថ របស់មនុស្សស្រី នឹងរីកធំក្រោយពី រួមភេទរួចដែរទេ?

សុខភាព៖ ខ្ញុំអាយុ ២២ឆ្នាំ ភេទស្រី ហើយកំពុងតែមានគម្រោងរួមភេទជាមួយមិត្តប្រុសរបស់ខ្ញុំ ប៉ុន្តែខ្ញុំធ្លាប់លឺគេនិយាយថា នៅពេលមនុស្សស្រីរួមភេទរួច កំប៉េះគូថនឹងទៅជាធំជាងមុន។ នេះគឺជាបញ្ហាដ៏ធំមួយសម្រាប់ខ្ញុំ ព្រោះខ្ញុំមិនចង់ឱ្យនរណាម្នាក់ដឹងថាខ្ញុំបានរួមភេទរួចនោះទេ។ តើវាជាការពិតដែរទេ? តើខ្ញុំគួរធ្វើដូចម្តេចទើបបង្ការបញ្ហានេះបាន?

ដំបូងឡើយ រឿងនេះគឺគ្មានវិធីសាស្ត្រអ្វីអាចបង្ការបានឡើយ។ ផ្ទុយទៅវិញ អ្វីដែលជាការពិតនោះគឺថាកំប៉េះគូថមិនអាចទៅជាធំជាងមុនទេ ទោះបីជាអ្នករួមភេទម្តង ឬច្រើនដងក៏ដោយ។ យ៉ាងណាមិញ វានឹងផ្តល់ភាពរីករាយ និងគឺជាលំហាត់ប្រាណដ៏ល្អសម្រាប់សាច់ដុំកំប៉េះគូថអ្នកទៅវិញទេ។ ជាថ្មីម្តងទៀត អ្វីដែលគួរតែយល់ដឹងនោះគឺថា វាគ្រាន់តែជាការហាត់ប្រាណដ៏តូចមួយប៉ុណ្ណោះ តែវានឹងមិនបង្កើតឱ្យមានភាពខុសប្លែកធំដុំទៅលើរូបសម្បត្តិរបស់អ្នកឡើយ។

ជាមួយគ្នានេះដែរ ការរួមភេទពិតជានាំឱ្យកើនឡើងនូវចំនួនអ័រម៉ូនមែន ប៉ុន្តែមិនមែនតែក្នុងពេលរួមភេទប៉ុណ្ណោះនោះទេ។ នៅពេលអ្នករួមភេទរួច អ័រម៉ូនទាំងនោះនឹងថយចុះវិញ ហើយវាក៏មិនមានឥទ្ធិពលអ្វីយូរទៅលើរាងកាយ ឬប៉ះពាល់ដល់រូបរាងរបស់អ្នកដែរ។

បើសិនជាជំនឿមួយនេះជាការពិតមែន នោះស្ត្រីជាច្រើននឹងមានកំប៉េះគូថធំៗ ហើយ វាក៏មិនធ្វើឱ្យរាងកាយមានសភាពខុសគ្នាអ្វីដែរ។ ក្រៅពីនេះ ពួកគេក៏មិនបាច់ទៅឱ្យពេទ្យព្យាបាលដោយដាក់ឧបករណ៍ធ្វើឱ្យកំប៉េះគូថធំទៀតដែរ ដោយគ្រាន់តែរួមភេទពីរបីដងទៅបានហើយ។ ដូច្នេះសូមកុំយល់ច្រឡំអំពីរឿងនេះទៀតអី៕

អត្ថបទ៖ វេជ្ជ. ងួន សេរ័ត្ន

ប្រភព៖ គេហទំព័រ http://www.health.com.kh/

តើកំប៉េះគូថ របស់មនុស្សស្រី នឹងរីកធំក្រោយពី រួមភេទរួចដែរទេ?

  • តើកំប៉េះគូថ របស់មនុស្សស្រី នឹងរីកធំក្រោយពី រួមភេទរួចដែរទេ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/01  Category:កំសាន្ត