ហេតុផល​ ដែលស្ត្រីមាន ចំណង់ផ្លូវភេទខ្សោយ!

សុខភាព៖ ចំណង់ផ្លូវភេទរបស់មនុស្សស្រីម្នាក់ផ្អែក ទៅលើប្រតិកម្មដ៏ស្មុគស្មាញមួយ នៃសមាសធាតុជាច្រើនដែលមាន ឥទ្ធិពលទៅលើ ភាពស្និទ្ធស្នាល ភាពសុខស្រួលខាងរាងកាយ អារម្មណ៍សុខស្រួល បទពិសោធន៍ ជំនឿ របៀបរស់នៅ និងទំនាក់ទំនងបច្ចុប្បន្ន។ បើសិនជាអ្នកកំពុង តែមានបញ្ហាណាមួយ នៃរឿងខាងលើនេះមែននោះ វាពិតជាអាចប៉ះពាល់ដល់ ចំណង់ផ្លូវភេទអ្នកមិនខានទេ។

មូលហេតុរាងកាយ

បើសិនជាអ្នកធ្លាប់មានការឈឺចាប់ក្នុងពេលរួមភេទ ឬមិនអាចទទួលចំណុចកំពូលក្នុងពេលរួមភេទនោះ វាអាចនឹងកាត់បន្ថយចំណង់ផ្លូវភេទហើយ។

    -មានជំងឺដូចជា ជំងឺរលាកសន្លាក់ មហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺសរសៃឈាមបេះដូង និងសរសៃប្រសាទ

    -ការប្រើថ្នាំដូចជា ថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងប្រកាច់

    -របៀបរស់នៅដែលប្រើប្រាស់គ្រឿងស្រវឹងច្រើន ប្រើថ្នាំញៀន ជាដើម

    -ការវះកាត់នៅលើសុដន់ ឬផ្លូវទឹកម៉ូត្រ

    -ការអស់កម្លាំង

បម្រែបម្រួលអ័រម៉ូន

    -ការរ៉ាំងរដូវ

    -ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន

មូលហេតុចិត្តសាស្ត្រ

    -បញ្ហាផ្លូវចិត្តដូចជា ថប់អារម្មណ៍ ឬបាក់ទឹកចិត្ត

    -ស្ត្រេសដូចជា ពិបាកចិត្តរឿងលុយកាក់ ឬការងារ

    -រូបសម្បត្តិមិនល្អ ឬស្អាត

    -ធ្លាប់មានការបំពានខាងផ្លូវភេទ

    -ធ្លាប់មានបទពិសោធន៍អវិជ្ជមានខាងផ្លូវភេទពីមុនមក

បញ្ហាទំនាក់ទំនងស្នេហា

ស្ត្រីភាគច្រើន ភាពស្និទ្ធស្នាលខាងផ្លូវចិត្តគឺជារឿងសំខាន់ណាស់ដើម្បីឈានទៅដល់ការស្និទ្ធស្នាលខាងផ្លូវភេទ។ ដូច្នេះបញ្ហាទាំងឡាយណាដែលមានលើចំណងស្នេហាហើយ វាអាចជាកត្តាដ៏សំខាន់ដែលនាំឱ្យនាងខ្សោយចំណង់ផ្លូវភេទ។ ការថយចុះចំណង់ផ្លូវភេទច្រើនតែបណ្តាលមកពីបញ្ហាជាច្រើនដូចជា៖

    -កង្វះការទំនាក់ទំនងជាមួយដៃគូ

    -ជម្លោះមិនទាន់ដោះស្រាយរួច

    -កង្វះការទំនាក់ទំនងទៅលើតម្រូវការផ្លូវភេទ និងការចង់បាន

    មានភាពផិតក្បត់គ្នា៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

ប្រភព៖ គេហទំព័រ http://www.health.com.kh/

ហេតុផល​ ដែលស្ត្រីមាន ចំណង់ផ្លូវភេទខ្សោយ!