តើទ្វារមាស អាចលាតសន្ធឹង បានទេ?

សុខភាព៖ ទ្វារមាស គឺជាសរីរាង្គដ៏អស្ចារ្យបែបធម្មជាតិ របស់មនុស្សស្រី។ វាគឺជាសាច់ដុំដ៏តូច, តឹង និងគ្រប់គ្រាន់សម្រាប់អាចសម្រាលកូនបាន។ ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីខ្លះពិតជាធ្លាប់មានអាការៈដូចជា ទ្វារមាសមានសភាពតឹង ឬមិនស្រួលសោះក្នុងពេលរួមភេទ ដែលជាហេតុនាំអោយគេយល់ថា វាមានទំហំតូចពេក ឬមិនអាចអោយមានការសូកបញ្ចូលលិង្គបានស្រួល។ ប៉ុន្តែរឿងនេះច្រើនតែមានលក្ខណៈ ធូរស្បើយវិញកាលណា មានការបរបោសអង្អែល (រាងកាយមានភាពរំងាប់សាច់ដុំកាន់តែច្រើន និងសម្រួលដល់ការរួមភេទ) និងមានទឹករំអិលច្រើន។

បើសិនជាអ្នក នៅតែមានអារម្មណ៍មិនស្រួល ក្នុងពេលរួមភេទក្រោយ ពីសាកល្បងវិធីសាស្ត្រអស់ហើយ នោះអ្នកអាចនឹងមានជំងឺ Vaginismus ដែលជាជំងឺសាច់ដុំនៅផ្នែកមួយភាគបីដំបូង របស់ទ្វារមាសកន្ត្រាក់រឹង ជាប់ដោយខ្លួនឯង ដែលជាហេតុធ្វើអោយ មិនអាចសូកបញ្ចូលលិង្គបាន ឬឈឺចាប់ខ្លាំងតែម្តង។ ជាទូទៅ ជំងឺ Vaginismus បង្កឡើង ដោយកត្តារួមផ្សំ ជាច្រើនដូចជា ការប៉ះទង្គិចខាងផ្លូវភេទ (ការបំពានខាងផ្លូវភេទ) និងការបង្ករោគ នៅទ្វារមាស ដែលធ្វើអោយទ្វារមាសទៅជារលាក។

ស្ត្រីដែលគិតថា ពួកគេកំពុងតែមានជំងឺ Vaginismus គួរតែពិគ្រោះជាមួយ អ្នកជំនាញខាងរោគស្ត្រី និងធ្វើតេស្តរកមើលការបង្ករោគ នៅទ្វារមាស ឬជំងឺកាមរោគ។ បើសិនជាមិនមានកត្តា ផ្លូវកាយដែលអាចអោយមាន ការឈឺចាប់ទេ ស្ត្រីអាចធ្វើការព្យាបាល ដោយតាមដានលើ អាកប្បកិរិយាខ្លួនឯង។ ឧទាហរណ៍ Weighted Vaginal Exercisers ជាការប្រើឧបករណ៍មួយ ដែលមានទម្ងន់ស្រាល សម្រាប់បញ្ចូលទៅក្នុង ទ្វារមាសដើម្បីបង្កើតនូវភាពរឹងមាំដល់ទ្វារមាស ហើយការធ្វើបែបនេះមានប្រយោជន៍ក្នុងការព្យាបាល ការឈឺចាប់ក្នុងពេលរួមភេទទៀត។ វាអាចអោយស្ត្រី បញ្ចូលអ្វីមួយទៅក្នុងទ្វារមាស របស់នាងដោយសេរី និងស្រួលខ្លួន ខណៈពេលកំពុងតែផ្តោតទៅលើការបន្ធូរសាច់ដុំ។ ក្រៅពីនេះ លំហាត់ប្រាណ Kegel សម្រាប់ជំនួយដល់ការបញ្ជា សាច់ដុំអោយបញ្ឈប់ និងចាប់ផ្តើមលំហូរទឹកនោម ក៏អាចមានប្រយោជន៍ដែរ ព្រោះវាជួយអោយស្ត្រីដឹងពី បៀបគ្រប់គ្រងសាច់ដុំរបស់ទ្វារមាស។

បើសិនជាមានការរំខានខាងផ្លូវចិត្ត (ដូចជាការបំពាន ខាងផ្លូវភេទកាលពីមុន ឬស្នេហាកំពុងតែជួបវិបត្តិ) ការព្យាបាលអាចជួយអោយស្ត្រីឆ្លងកាត់ភាពមិនស្រួលក្នុងពេលរួមភេទ និងដោះស្រាយបញ្ហាទាំងអស់នេះបាន៕

ប្រភព៖ គេហទំព័រ http://www.health.com.kh/

តើទ្វារមាស អាចលាតសន្ធឹង បានទេ?