ទើបឡើង សមរភូមិលើគ្រែ ដំបូងគួរ កោរោម នៅថ្ងាសក្រោម ដែរទេ?

សុខភាព៖ នេះ គឺជាទុក្ខកង្វល់ដែលកើតមាន ជាញឹកញាប់មួយចំពោះ គូស្នេហាជាច្រើននាពេលបច្ចុប្បន្ននេះ។ ចូរប្រាប់ដៃគូរបស់អ្នកឱ្យ បានដឹងថា តើគេត្រូវការអ្វីឱ្យប្រាកដ ហើយតើវាមានបញ្ហាអ្វីដែរ បើសិនជាមិនកោ ឬកោ។ បើសិនជាអ្នកនៅតែមានអារម្មណ៍ថា អ្នកគួរតែសម្រេចចិត្តកោរោមនៅថ្ងាស ក្រោមមុននោះ អ្នកត្រូវតែធ្វើវាដោយប្រុងប្រយ័ត្នបំផុត។ ការកោរោមនៅតំបន់ថ្ងាសក្រោម អាចនាំឱ្យមានការបង្ករោគ នៅទ្វារមាសយ៉ាងច្រើន បើសិនជាធ្វើមិនបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ ឡាមកោរោមប្រហែល មិនមែនជាជម្រើសដ៏ល្អបំផុតនោះទេ ហើយអ្នកក៏មិនចង់ឱ្យមានការមុត អ្វីមួយនៅតំបន់នេះដែរ។ វាមិនត្រឹមតែបង្ករោគនោះទេ ប៉ុន្តែវាក៏នាំឱ្យមាន ការឈឺចាប់ខ្លាំងផងដែរ។ មានហាងកែសម្ផស្សច្រើនណាស់ ដែលអាចផ្តល់ជាថ្នាំលាប ដើម្បីជម្រុះរោម ហើយពេលខ្លះអ្នក ក៏អាចរកទិញបានពីផលិតផលថែរក្សា សម្ផស្សមួយចំនួនដែរ។ ដើម្បីឱ្យកាន់តែមានសុវត្ថិភាព អ្នកគួរតែពិគ្រោះ ជាមួយអ្នកជំនាញខាងរោគស្ត្រី ឬរោគសើស្បែកមុនពេលធ្វើរឿងនេះ។

ទោះបីជា យ៉ាងណាក៏ដោយ យកល្អគួរតែ កាត់តម្រឹមរោមនោះបានហើយ និងកុំបាច់កោឱ្យអស់អី ព្រោះវាអាចការពារមិនឱ្យបាក់តេរី ចូលទៅក្នុងប្រដាប់ភេទបាន។ ចូរប្រាកដថា អ្នកបានញ៉ាំអាហារដែលផ្តល់ សុខភាពដើម្បីចៀសផុងពីការបង្ករោគ។ បើសិនជាអ្នកមានការបង្ករោគ រួចហើយនោះ ចូរតមការរួមភេទ ឬរាល់សកម្មភាពផ្លូវភេទផ្សេងៗ ព្រោះវាអាចនឹងចម្លងទៅដៃគូបាន៕

ប្រភព៖ គេហទំព័រ http://www.health.com.kh/

ទើបឡើង សមរភូមិលើគ្រែ ដំបូងគួរ កោរោម នៅថ្ងាសក្រោម ដែរទេ?