លោក នុត ពុធដារ៉ា ដឹកនាំ មន្ត្រីរាជការ សាលាខណ្ឌ ចុះសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សា សង្កាត់ពងទឹក ដែលមានជម្ងឺ

ភ្នំពេញ៖ រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះសួរសុខទុក្ខលោក ស៊ុ វង់ សមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹក វ័យ ៧០ឆ្នាំ ដែលកំពុងមានជម្ងឺ និងសម្រាកព្យាបាលនៅ គេហដ្ឋាន ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ និងបានឧបត្ថម្ភផ្លែឈើ ចំនួន ០១កន្ត្រក និងថវិកា ចំនួន ៥០០.០០០រៀលផងដែរ។

លោកអភិបាលខណ្ឌ បានផ្តាំផ្ញើរ និងសាកសួរសុខទុក្ខ ដល់លោក ស៊ុ វង់ ដែលជាសមាជិក ក្រុមប្រឹក្សាសង្កាត់ពងទឹក ជាតាំងពីអាណត្តិមុនៗមក សូមឲ្យលោកបន្តខិតខំ ថែរក្សាសុខភាព និងព្យាបាលឲ្យបានត្រឹមត្រូវ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឲ្យមានសុខភាពល្អឡើងវិញ ក្នុងការបន្តបំពេញការងារ បម្រើសង្គមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ពងទឹក តាមរយៈការចូលរួមចំណែក អភិវឌ្ឍមូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕