សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖ នគរបាល ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ ជាផ្នែកមួយ ដើម្បីឱ្យ ពលរដ្ឋ គោរពច្បាប់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានចាត់ទុក ការចាប់ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ជើងគោកថ្មី  របស់នគរបាល គឺជាផ្នែកមួយដើម្បីចង់ឱ្យ ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាម បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់សម្តេច នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៥នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសរសេរថា "យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីរាជការ គ្រូបង្រៀន និងសិស្សសាលា នៅរាជធានីភ្នំពេញ បាន នាំ គ្នាដង្ហែក្បួនផ្សព្វផ្សាយច្បាប់ចរាចរណ៍ថ្មី ព្រមទាំងចែកកូនសៀវភៅតូចៗស្តីច្បាប់ចរាចរណ៍ នៅព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៦
នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះ នគរបាលចរាចរណ៍ បានចាប់ផ្តើមរឹតបន្តឹង ច្បាប់ចរាចរណ៍ជើងគោកថ្មី ដែលជាផ្នែកមួយ ដើម្បីចង់ឱ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍"

សម្តេច ប៊ុន រ៉ានី គូសបញ្ជាក់ទៀតថា  គ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត ដោយករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពជា មានអត្រាខ្ពស់ជាងជំងឺអេដស៍ ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំង៕