បក្ស​ប្រជាជន​៖ ច្បាប់​ស្តីពី​សញ្ជាតិ​មួយ​នឹង​ផ្តើម​ពិភាក្សា​នៅ​ពេល​សភា​ចូល​កង

ក្រោយ​ការ​ស្នើ​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ស្តីពី​ច្បាប់​សញ្ជាតិ​មួយ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចង​ក្រង។ ច្បាប់​ថ្មី​នេះ គឺ​យក​ច្បាប់​សញ្ជាតិ​ចាស់​មក​សិក្សា​បន្ថែម។ គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​ប្រតិកម្ម​យ៉ាង​ណា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​អ្នក​វិភាគ​ថា នេះ​ជា​អាវុធ​មុខ​ពីរ​សម្រាប់​បក្ស​កាន់​អំណាច។