តួឯក​ស្រី​ក្នុង​រឿង «​កាំបិត​ហោះសៀវ​លី​» សម្រាលកូន​ទាំង​មិនទាន់​បាន​រៀបការ​

​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​តារា​សម្តែង​ស្រី និង ម៉ូ​ដែល​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​ចិន នាង ចាង ជី​យី ​(Zhang Ziyi) បានបង្ហាញ​ពី​ភាពសប្បាយ​រីករាយ​បំផុត​នៅក្នុង​ឆាកជីវិត ដោយ​បង្ហាញ​វត្តមាន​ទារិកា​របស់​នាង ជា​មួយគូ​ដណ្តឹង គឺ​លោក វ៉ាង ហ្វេ​ង (Wang Feng) ចូលទៅក្នុង​កម្មវិធី​ប​ណ្តា​ញ​សង្គម​ចិន Weibo ។

តួឯក​ស្រី​ក្នុង​រឿង «​កាំបិត​ហោះសៀវ​លី​» សម្រាលកូន​ទាំង​មិនទាន់​បាន​រៀបការ​

បើ​យោងតាម​រូបថត​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​នៅក្នុង​គណនី Weibo របស់​តារា​ស្រី​ជនជាតិ​ចិន​វ័យ ៣៦ ឆ្នាំ ខាងលើ​បាន​ឲ្យ​ដឹងថា នាង​សម្រាល​បានកូន​ស្រី​មួយ ទាំង​ពេលដែល​នាង​ជាមួយនឹង​គូ​ដណ្ដឹង​លោក វ៉ាង ហ្វេ​ង មិនទាន់បាន​ចូល​រោងការ​នៅឡើយ ។

តួឯក​ស្រី​ក្នុង​រឿង «​កាំបិត​ហោះសៀវ​លី​» សម្រាលកូន​ទាំង​មិនទាន់​បាន​រៀបការ​

នៅក្នុង​នោះដែរ​នាង ចាង ជី​យី បាន​សរសេរ​សារ​បញ្ជាក់​នៅលើ​រូបថត​ដៃ​ទារិកា​របស់​នាង​នៅក្នុង Weibo ទៀតថា «​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ ខ្ញុំ​ទទួលបាន​ជីវិត​ដ៏​តូច​មួយ​បន្ថែមទៀត​…​ពួកយើង​មានគ្រួសារ​មួយទៀត​ហើយ​…​អ្វីៗ​គ្រប់យ៉ាង​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង ល្អប្រសើរ​»​។

តួឯក​ស្រី​ក្នុង​រឿង «​កាំបិត​ហោះសៀវ​លី​» សម្រាលកូន​ទាំង​មិនទាន់​បាន​រៀបការ​

​គួរ​បញ្ជាក់ដែរថា តារា​ស្រី​ដ៏​ល្បីឈ្មោះ​របស់​ប្រទេស​ចិន នាង ចាង ជី​យី និង គូ​ដណ្ដឹង លោក វ៉ាង ហ្វេ​ង បានទទួល​កាដូ​ជា​ទារិកា​មួយ​ដោយបាន​សម្រាល​កាលពី​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ ទាំង​ពួកគេ​ទាំងពីរ​នាក់​មិនទាន់បាន​រៀប​អាពាហ៍ពិពាហ៍​នៅឡើយ ៕ (​ប្រភព ឌាល​លី​មែ​ល​) កុសល​
តួឯក​ស្រី​ក្នុង​រឿង «​កាំបិត​ហោះសៀវ​លី​» សម្រាលកូន​ទាំង​មិនទាន់​បាន​រៀបការ​

តួឯក​ស្រី​ក្នុង​រឿង «​កាំបិត​ហោះសៀវ​លី​» សម្រាលកូន​ទាំង​មិនទាន់​បាន​រៀបការ​