យក់ ឋិត​រដ្ឋា មាន​អ្វី​ប្លែក សម្រាប់​ឆ្នាំ​ ២០១៦ នេះ ?

​នៅក្នុង​ខែធ្នូ​ឆ្នាំ​២០១៥ យក់ ឋិត​រដ្ឋា ហាក់បីដូចជា​សប្បាយចិត្ត​ប្លែក ហើយ​នាង​តែងតែ​ចំណាយ​ពេលវេលា​ផ្អែមល្ហែម ជាមួយ​ស្វាមី នៅតាម​រមណីយដ្ឋាន​នានាៗ​និង​ចេញទៅ​កំសាន្ត​នៅ​ប្រទេស​ថៃ ដើម្បី​ពង្រឹង​ចំណង​ស្នេហ៍​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ។ ទោះបីជា​មានការ​មមាញឹក​នៅក្នុង​ការមើល​ថែកូនៗ​និង​ស្វាមី និង​មើល​ខុសត្រូវ មុខរបរ​រកស៊ី​មួយចំនួន​ក្តី តែ យក់ ឋិត​រដ្ឋា នៅតែ​ព្យាយាម​ពង្រឹង​វិស័យ​ចម្រៀង​របស់ខ្លួន​ឲ្យ​នៅតែ​ខ្លាំង​។ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ នាង​ត្រៀម​នឹង​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​មួយ ម្នាក់ឯង ដែលមាន​លក្ខណៈពិសេស​បំផុត ។

យក់ ឋិត​រដ្ឋា មាន​អ្វី​ប្លែក សម្រាប់​ឆ្នាំ​ ២០១៦ នេះ ?

​មិនដឹងថា អាល់​ប៊ុ​ម​ចម្រៀង​ថ្មី ដែល យក់ ឋិត​រដ្ឋា ត្រៀម​នឹង​ចេញ​នៅលើ​ទីផ្សារ​នោះ មានការ ចាប់អារម្មណ៍​ប៉ុណ្ណា​នោះទេ តែ​សម្រាប់​យុវវ័យ​ដែលជា​អ្នកគាំទ្រ​តារាចម្រៀង​រូបនេះ កំពុង​ទន្ទឹង​រងចាំ​មើល គ្រប់ៗ​គ្នា ។​

យក់ ឋិត​រដ្ឋា មាន​អ្វី​ប្លែក សម្រាប់​ឆ្នាំ​ ២០១៦ នេះ ?

​ជួប​ជាមួយ យក់ ឋិត​រដ្ឋា នៅក្នុង​កម្មវិធី​ខួបកំណើត អេ​ឡិច ចាន់​ត្រា យើង​ចាប់អារម្មណ៍​ឃើញថា យក់ ឋិត​រដ្ឋា នៅតែ​បង្ហាញ​នូវ​ភាពស្និទ្ធស្នាល ជាមួយ​ស្វាមី ជាមួយនិង​ស្នាមញញឹម​រួសរាយ​រាក់ទាក់​ផង​នោះ យក់ ឋិត​រដ្ឋា បាន​ឲ្យ​ដឹងថា មួយរយៈ​ពេលនេះ នាង​មានការ​មមាញឹក​ខ្លាំងណាស់ ព្រោះ​ត្រូវ​ចេញ​សម្តែង​ជាប់​ជាប្រចាំ​។ ទោះបីជា​មានការ​មមាញឹក​យ៉ាងណាក្តី នៅ​ដើមឆ្នាំ​២០១៦​នេះ នាង​ត្រៀម​នឹង​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​មួយ ប្លែក​និង​គួរ​ឲ្យ ចាប់អារម្មណ៍ មាន​ទាំង​បទ​ញាក់​និង​បទ​មនោ​រស​ញ្ចេ​ត​នា​។ ចំណែក MV វិញ ក៏បាន​ថត​រួចរាល់​ហើយ​ដែរ រង់ចាំ តែ​ពេលវេលា​ចេញលក់ តែប៉ុណ្ណោះ ។​យក់ ឋិត​រដ្ឋា ពិតជា​មានការ​ជឿជាក់​លើ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី​របស់​ខ្លូន​ខ្លាំងណាស់ រហូត​នាង​និយាយថា អា​ប៊ុ​ម​ចម្រៀង​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​នាង​កាន់​តែមាន​ភាពល្បីល្បាញ​និង​មាន​ប្រជាប្រិយភាព​ឡើងវិញ ។

យក់ ឋិត​រដ្ឋា មាន​អ្វី​ប្លែក សម្រាប់​ឆ្នាំ​ ២០១៦ នេះ ?

​មួយរយៈ​ពេលនេះ យក់ ឋិត​រដ្ឋា ធាត់​បែក​សាច់ ហើយ​ទ្រលុកទ្រលន់​ជាង​មុន ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​បង្ហាញ​នូវ​ការ ព្រួយបារម្ភ​ចំពោះ​នាង ។ ចំពោះ​រឿងនេះ​ដែរ យក់ ឋិត​រដ្ឋា បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា នាង​ក៏មាន​ការព្រួយបារម្ភ​ពី​ការឡើង​គីឡូ​នេះដែរ ប៉ុន្តែ​នាង​បាន​ព្យាយាម​ហាត់ប្រាណ​និង​តប​ចំណីអាហារ​មួយ ចំនួន​ដែរ ដើម្បី​ថែរក្សា​រាង​និង​សុខភាព ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ យក់ ឋិត​រដ្ឋា ធាត់​បែកសា​ច់នេះ​គឺ​ចាប់ តាំងពី​នាង​មានកូន​ប្រុស​ទី​ពីរ ។

យក់ ឋិត​រដ្ឋា មាន​អ្វី​ប្លែក សម្រាប់​ឆ្នាំ​ ២០១៦ នេះ ?

​យក់ ឋិត​រដ្ឋា និង ឃុំ ប៉ុណ្ណា​ដែ​ត បាន​ចាប់ដៃគ្នា​ជា​ប្តី ប្រពន្ធ អស់​រយៈពេល​ជាង​១១​ឆ្នាំ​មកហើយ ដោយ​ទទួលបាន​កូនប្រុស​ពីរ​នាក់​ជា​ចំណងដៃ ចាប់តាំងពី​រៀបការ​មក គេ​ពុំ​ធ្លាប់​ឮថា អ្នក​ទាំងពីរ​មាន​បញ្ហា​រកាំរកូស​រឿង​គ្រួសារ​ឡើយ រហូត​មាន​ទស្សនិកជន​ជាច្រើន​បាន​និយាយថា រដ្ឋា និង ដែ​ត គឺជា​គូស្នេហ៍​គំរូ នៅក្នុង​សិល្បៈ​ទៀតផង ។ បច្ចុប្បន្ន​ក្រៅពី​អាជីព​សិល្បៈ យក់ ឋិត​រដ្ឋា មាន​មុខរបរ​រកស៊ី​ជាច្រើន​ទៀត ប៉ុន្តែ​មានតែ​មុខរបរ​រកស៊ី បើកហាង Sian Cambodia នេះ​ប៉ុណ្ណោះ ដែល​នាង​បង្ហាញ​ជា​សារ​ធារ​ណៈ ដោយឡែក​មុខរបរ​រ​ក​ស៊ី ផ្សេងទៀត នាង​ព្យាយាម​លាក់បាំង​មិន​បង្ហាញ​ប្រាប់​ឡើយ ។ យក់ ឋិត​រដ្ឋា និយាយថា នៅពេលដែល មុខរបរ​រកស៊ី​នោះ ទទួលបាន​ជោគជ័យ នាង​នឹង​បង្ហាញ​ជា​បន្តបន្ទាប់ ។​ អា​លី​ណា​