​ផឹក​កាហ្វេ​៣​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើអោយ​ដើមទ្រូង​ស្ត្រី​រួម​តូច​?

​ផឹក​កាហ្វេ​៣​កែវ​ក្នុង​មួយ​ថ្ងៃ​អាច​ធ្វើអោយ​ដើមទ្រូង​ស្ត្រី​រួម​តូច​?

​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា ស្ត្រី​អាចធ្វើអោយ​ដើមទ្រូង​របស់​ខ្លួន​រួម​តូច ដោយ​គ្រាន់តែ​ផឹក​កាហ្វេ​៣​កែវ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ អ្នក​ពិតជា​មិន​ជឿ​វា​នោះទេ មែន​ទេ​? ឆ្លងកាត់ តាម​ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​មាន​ស្ត្រី​ចំនួន​៣០០​នាក់​បាន​ចូលរួម ហើយ​ពួកគេ​សុទ្ធតែ​មាន​ទំហំ​ដើមទ្រូង​ខុសៗ​គ្នា​។ ស្ត្រី​ទាំងនោះ​ត្រូវបាន​សាកសួរ​ពី​ចំនូ​ន​កាហ្វេ ដែល​ពួកគេ​បាន​ផឹក​ក្នុង​មួយ​ថ្ងៃៗ​។

​ការសិក្សា​នេះ​បានបង្ហាញ​ថា ការ​ផឹក​កាហ្វេ​ត្រឹមតែ​៣​កែវ​ក្នុង​មួយថ្ងៃ គឺ​អាច​ធ្វើអោយ​ដើមទ្រូង​ស្ត្រី​រួម​តូច​បាន​។ ការ​ស្វិត​រួម​តូច​នេះ នឹង​មាន​កាន់តែខ្លាំង​ទៅ​តាម​កម្រិត​កាហ្វេ​ដែល​ស្ត្រី​បាន​ផឹក​។ អ្នកសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ពី​ទំនាក់ទំនង​រវាង​ការ​ផឹក​កាហ្វេ និង​ទំហំ​ដើមទ្រូង​តូច ហើយ​ក្នុងនោះ​ពាក់កណ្តាល​នៃ​ស្ត្រី​ដែល​បាន​ផឹក​កាហ្វេ​ច្រើន គឺ​សុទ្ធតែ​មាន​ដើមទ្រូង​រួម​តូច​។​

​សាស្ត្រាចារ្យ​ពិសោធន៍​ផ្នែក​ជំងឺមហារីក ហេលេណា ជឺន​ស្ត្រូ​អេម (Henlena Jernstroem)  នៅ​មហាវិទ្យាល័យ​លន់ (Lund University) នៃ​ប្រទេស​ស្វីស ក៏​បាន​អះអាង​ផងដែរ​ពី​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​ការផឹក​កាហ្វេ និង​ទំហំ​ដើមទ្រូង​ស្ត្រី​។ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​ក៏បាន​និយាយ​ផងដែរ​ថា ស្ត្រី​ដែល​ចូល​ចិត្ត​ផឹក​កាហ្វេ​ក៏​មិន​ចាំបាច់​មាន​ការបារម្ភ​ខ្លាំង​ពេក​នោះ​ដែរ ព្រោះថា​ដើមទ្រូង​របស់​ពួកគេ​នឹង​មិន​អាច​ស្វិត​តែ​ក្នុង​រយៈពេល​មួយ​យប់​ឡើយ តែ​យ៉ាងណាក៏ដោយ​ពួក​នាង​ត្រូវ​តែ​កម្រិត​ការ​ទទួលទាន​វា ក្នុង​បរិមាណ​តិច​ផងដែរ​។

​អ្នក​ក៏ត្រូវ​ដឹង​ផង​ដែរ​ថា អ្នក​មិន​អាច​កំណត់​បាន​ថា​ស្ត្រី​ម្នាក់ ជា​អ្នក​ចូល​ចិត្ត​ផឹក​កាហ្វេ​ឬ​យ៉ាងណា ដោយ​គ្រាន់តែ​មើល​ទំហំ​អាវទ្រនាប់​របស់​នាង​ឡើយ​។ នេះ​ក៏​ព្រោះ​តែ​វា​មាន​រង្វាស់​២ គឺ​រង្វង់ និង​ទំហំ​សុដន់​របស់​ស្ត្រី​។ ជាមួយនឹង​ការ​រក​ឃើញ​នេះ ស្ត្រី​ដែល​ចូល​ចិត្ត​ផឹក​កាហ្វេ​ក៏​មិនគួរណា​មានការ​អន់ចិត្ត​នោះដែរ ព្រោះថា​មាន​ការសិក្សា​ស្រាវជ្រាវ​ផ្សេងទៀត​បាន​បង្ហាញថា ការ​ទទួលទាន​កាហ្វេ​ជាប្រចាំ គឺ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ការវិវត្ត​ជំងឺមហារីក​ដោះ​។ អ្នកស្រាវជ្រាវ​ក៏​រកឃើញ​ទៀត​ផង​ដែរ​ថា ការ​ផឹក​កាហ្វេ​ជា​ប្រចាំ​គឺ​មាន​ឥទ្ធិពល​ទៅលើ​អរ​ម៉ូ​ន​ស្ត្រី គឺ​អឺ​ស្ត្រូ​ហ្សែ​ន​។ លើសពីនេះទៅទៀត សមាសធាតុ​ផ្សំ​មួយចំនួន​នៅក្នុង​កាហ្វេ អាច​ផ្លាស់ប្តូរ​កត្តា​មេតាបូលីស​របស់​ស្ត្រី និង​អាច​លៃ​តម្រូវការ​បញ្ច​ញ​អរ​ម៉ូ​ន​អឺ​ស្ត្រូ​ហ្សែ​ន​នៅក្នុង​រាងកាយ ដែល​អាច​បន្ថយ​នូវ​ការ​ប្រឈម​នឹង​ការកើតមាន​នូវ​ជំងឺមហារីក​៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។